ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារ និងថវិកាផ្ដល់ជូនកងកម្លាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ 

នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត មានជាស្បៀងអាហារ ថវិកា ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត ។   សំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះជាដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ តាមទីតាំងក្នុងសង្កាត់មួយចំនួន ។   ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ បាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ៣ការពារ ៣កុំ។   ឯកឧត្តមក៏បានផ្ញើសារជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភំ្នពេញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )

នារសៀលថ្ងៃព្រហស្បតិ៍ ០៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) អនុវត្តសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានការចូលរួមពីឯកឧត្ដមស្នងការរាជធានីភំ្នពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណ ជូនសប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណ ជូនសប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ។   ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម លោក ប្រធាន សហគ្រាស ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ធនធានផ្ទាល់ខ្លួន ជួយរៀបចំទីតាំងឈាបនដ្ឋានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅជើងភ្នំ ក្នុងក្រុងសិរីសោភ័ណ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម​ ជា សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធអនឡាញzoom។   របៀបវារៈ នៃអង្គប្រជុំ រួមមាន: ១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត ៣. សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និង គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ៤. បញ្ហាផ្សេងៗ៕

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ៖ អ្នកចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយ នឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយអាជ្ញាធររាជធានីភ្នំពេញ 

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាត្តឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ។ បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។   ការព្រមានបែបនេះ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ។   ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់យកលុយជាថ្នូរនៃការចេញប័ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ដូច្នេះឯកឧត្ដម […]

ព័ត៌មានជាតិ

​បន្តរក​ឃើញអ្ន​កឆ្លង​​កូវីដ-១៩ថ្មី៦​៨៥នា​ក់ខ​ណៈជាសះ​​ស្បើយថ្មី៧៧៥​នាក់

កម្ពុជាបន្តរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៦៨៥នាក់ខណៈ​ឣ្នកជាសះស្បើយចំនួន៧៧៥នាក់ និងករណីស្លាប់​១៩នាក់​។​នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅរសៀល​ថ្ងៃអង្គារ​ទី​២៧ខែកក្កដា​​ ឆ្នាំ២០២១។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី២៦ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៦៨៥នាក់ទៀត ជាសះស្បើយ ៧៧៥នាក់ និងស្លាប់​ ១៩នាក់៖ -ករណីឆ្លងសហគមន៍ ៤២៣នាក់ -អ្នកដំណើរពីបរទេស ២៦២នាក់ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ -អ្នកឆ្លងសរុប= ៧៥,៣៨៦នាក់ -អ្នកជាសះស្បើយ= ៦៦,៧២៥នាក់ -អ្នកស្លាប់=១,៣២៤នាក់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ ១១៥

ព័ត៌មានជាតិ

កម្ពុជាប្រ​កាសរ​កឃើញមេរោ​គកូវីដ១៩បំ​ប្លែងថ្មីDe​Ltaបន្ថែម​ទៀត

ប្រកាសរកឃើញមេរោ​គកូវីដ១​៩បំប្លែងថ្មីB.1.617.2ឬហៅថាដែលតា(Delta)ចំនួន៣៩ករណីប​ន្ថែមទៀតពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១។នេះបើយោងតាមសេចក្តីជូនព័ត៌​មានរបស់ក្រសួងសុខាភិបាល។

ព័ត៌មានជាតិ

សម្ដេចហ៊ុន​​សែនឆ្លើយតប​ចំពោះ​អ្នកលើកឡើងពី​មរតក​វ៉ា​ក់សាំង

ក្នុងពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេស ជប៉ុនជូនរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់ការរាលដាល ជំងឺកូវីដ-១៩ នាយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រមុខរាជរដ្ឋាភិបាកម្ពុជាសម្ដេចហ៊ុនសែនមានប្រសាសន៍ថាខ្ញុំមិនចង់បានមរតកឬមិនមរតកនោះទេ។តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺសុខុមាលភាពរបស់ប្រជាជនជីវិតរបស់ប្រជាជនត្រូវបានធានាហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិឬប្រជាធិបតេយ្យទេគឺសិទ្ធិរស់រានមានជីវិតដែលត្រូវតែទទួលបានមុនគេ។នេះជាដោយឆ្លើយតបចំពោះអ្នកធ្វើអត្ថាធិប្បាយមួយចំនួនដែលថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គឺជាមរតករបស់សម្តេចហ៊ុន សែន។សម្ដេចហ៊ុនសែនលើកឡើងថាមានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ហ៊ុន សែន គឺវ៉ាក់សាំង។ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ ត្រឡប់ទៅវិញថា «មរតកហ៊ុន សែន មិនមែនមានត្រឹមវ៉ាក់សាំងនោះទេមរតកហ៊ុន សែន បានយកប្រជាជន ចេញពីការស្លាប់ នៃថ្ងៃទី៧មករា ១៩៧៩ មរតក ហ៊ុន សែន ក៏បានយកប្រជាជនកម្ពុជាចេញផុតពីសង្គ្រាម នាំមកកាន់សន្តិភាពនិងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ» ហើយមរតក ហ៊ុន សែន នៅមានច្រើនទៀត។ សម្ដេចហ៊ុនសែនបន្តថាដូច្នេះចង់អ្នកណានិយាយពីអ្វីក៏និយាយ ទិតៀនច្បាប់កម្ពុជាក៏ទិតៀនទៅចុះ តែច្បាប់របស់ កម្ពុជា គឺធ្វើដើម្បីការពាជីវិតមនុស្ស។ អ្នកចង់និយាយអ្វីគឺអ្នកនិយាយតាមចិត្តចង់ ។ក៏ប៉ុន្តែអ្វីដែលខ្ញុំបាន និងកំពុង ធ្វើ គឺការពារជីវិតប្រជាជនកុំឱ្យស្លាប់។ សម្តេចបានបន្តទៀតថា ទោះបីយើងខិតខំការពារ ។ក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្សមិនឱ្យស្លាប់បានទេរាប់ទាំងខ្លួនខ្ញុំផងដែរ។ ដូច្នេះការរៀបចំការមឈូសដែលគេចាត់ទុកថាជាការប្រមាថតែខ្ញុំចាត់ទុកថាជាការគោរពរបស់ខ្ញុំចំពោះ សាកសពទាំងឡាយដែលបានស្លាប់ដោយកូវីដ-១៩។ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់នៅពេលដែលទទួលមរណភាពដោយកូវីដ-១៩ បែរជាត្រូវរុំនឹងកន្ទេលហើយយកទៅកប់ដោយគ្មានក្តារមឈូសឬយក ទៅបូជាដោយគ្មានក្តារមឈូសនោះទេ។នេះដែលខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ។ សម្តេចហ៊ុនសែនលើកឡើងថានៅក្នុងសង្គមខ្មែរយើងមនុស្សចាស់ច្រើនណាស់ដែលធ្វើកា្តរមឈូសខ្លួនឯងទុកដើម្បីពេលដែលស្លាប់ទៅមានក្តាមឈូស។ដូច្នេះខ្ញុំមិនមានកំហុសទៅលើបញ្ហាការរៀបចំឱ្យមានកន្លែងបញ្ចុះសាកសព មានឈាបនដ្ឋានសម្រាប់បូជា និងមានក្តារមឈូសសម្រាប់សាកសព។ សម្តេចតេជោថ្លែងឱ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ខាងមុខ សម្តេចនឹងពន្យល់ជូនប្រជាពលរដ្ឋកម្ពុជា […]

ព័ត៌មានជាតិ

សម្តេចហេងសំរិ​ន​៖សូមអនុមោ​ទ​នាបុណ្យចូ​ល​ព្រះវស្សា

ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥កើតខែអស្សុជ ជាថ្ងៃបុណ្យចូលព្រះវស្សានៅក្នុងរយៈពេល៣ខែ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូលព្រះវស្សាឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិព្រះធម៌ ព្រះវិន័យក្នុងទីអារាម នៅក្នុងរដូវវស្សា ពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយមានសារៈសំខាន់ ដែលពលរដ្ឋខ្មែរយើងបានគោរពប្រណិប័តន៍តំាងពីបុរាណកាលមក។ តាមទម្លាប់ប្រជាពុទ្ធបរិស័ទ តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកនូវទៀនព្រះវស្សា គ្រឿងបំភ្លឺផ្សេងៗ សាដក អង្ករ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សា។ ដោយសារពេលនេះជំងឺជំងឺកូវីដ១៩កំពុងរាតត្បាតខ្លំាង សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការសុវត្ថិភាព “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួនកុំមានការធ្វេសប្រហែសឡើយ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា ដ្បិតអីពេលនេះការចាក់វ៉ាក់សំាងបានកំពុងដំណើរនៅតាមខេត្តក្រុងនានាទូទាំងប្រទេស ក្រោយពីបានបញ្ចប់ការចាក់ជូនពលរដ្ឋនៅរាជធានីភ្នំពេញ។នៅក្នុងពេលឆាប់ៗនេះប្រជាពលរដ្ឋយើងដែលមានអាយុ១៨ឡើងចំនួន១០លាននាក់នឹងទទួលបានវ៉ាក់សំាង តាមការកំណត់។ រាជរដ្ឋាភិបាលបានកំពុងបន្តកៀរគរគ្រប់លទ្ធភាពដើម្បីចាក់វ៉ាក់សំាងដល់ចៅៗ កូនក្មួយដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដោយឥតថ្លៃបន្តទៀត។ វ៉ាក់សំាងជាមធ្យោបាយនិងជាក្តីសង្ឃឹមតែមួយគត់នៅក្នុងពេលនេះដើម្បីឱ្យយើងមានលទ្ធភាពក្នុងស្តារសេដ្ឋកិច្ច និងសង្គមជាតិឱ្យទៅរកសម្មភាពជាប្រក្រតីឡើងវិញ ដូចជាការដែលចៅៗ ក្មួយៗបានវិលទៅសិក្សានៅសាលារៀនវិញជាដើមនោះ។ខ្ញុំសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញទទួលវ៉ា​ក់សាំ​ងជំនួយរប​ស់ជប៉ុន​​នៅអាកាសយា​នដ្ឋានអន្តរ​ជាតិភ្នំពេញ

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ […]