ព័ត៌មានជាតិ

បងស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បងស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។ បន្ថែមពីនិងទៀតបងស្រីក៏បានអោយប្រុងប្រយ័ត្នខ្ពស់ពីវីរុសដែលបំម្លែងថ្មីប្រភេទ B.1.617 ។🦠 សូមបញ្ជាក់ថា: ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស ។ #TYDA #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអគារស្នាក់នៅ ០២ខ្នង

ព្រឹកថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអគារស្នាក់នៅ ០២ខ្នង កម្ពស់ ០២ជាន់ ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨/៦/២០២១

៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។ សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិដែលបានធ្វេីអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រេីនមកទល់សព្វថ្ងៃ។ សូមអរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិកា ព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រេីនរុងរឿង។ អរគុណសន្តិភាព

ព័ត៌មានជាតិ

ឯកឧត្តមវេង សាខុនបានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III) ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធ Video Conference Zoom Meeting ដែលមានការអញ្ជើញចូលរួមរបស់ លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តទាំង២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៤ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង២៤ខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា […]

ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១២៖ គម្រោងអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមគោ តាមរយ:ការកែលម្អពូជ

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១២៖ គម្រោងអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមគោ តាមរយ:ការកែលម្អពូជ ដោយធ្វើការជ្រើសរើស និងបង្កាត់ពូជតាមបែបសិប្បនិម្មិត ដែលគាំទ្រដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (International Atomic Energy Agency, IAEA)ការបង្កាត់សិប្បនិម្មិតគោ-ក្របី (Artificial Insemination, AI) គឺជាបច្ចេកទេសមួយដែលត្រូវបានគេអនុវត្តជាសកលក្នុងឧស្សាហកម្មចិញ្ចឹមគោយកសាច់ និងទឹកដោះ ដោយសារបច្ចេកទេសនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖ បង្កើនចំនួនសត្វបានច្រើន និងលឿន (កូនគោកើតមួយឆ្នាំ១ក្បាល) រីកសាយភាពពូជគោល្អបានទូលំទូលាយ សុវត្ថិភាពក្នុងអំឡុងពេលប្រតិបត្តិ កាត់បន្ថយ និងគ្រប់គ្រងការឆ្លងជំងឺសត្វ (ពីបា ទៅមេ) ការបង្កាត់មានប្រសិទ្ធភាព (អត្រាជាប់ខ្ពស់) ម្ចាស់សត្វអាចធ្វើកំណត់ហេតុបានច្បាស់ (ថ្ងៃបង្កាត់ និងថ្ងៃកើតកូន) កែលម្អពូជ និងសេនេទិកបានទូលំទូលាយ ចំណេញពេល និងងាយស្រួលក្នុងការដឹកជញ្ជូនទឹកមេជីវិត។ នៅឆ្នាំ២០០៦ ក្រោមជំនួយគាំទ្ររបស់សហភាពអឺរ៉ុប គម្រោងកម្មវិធីបង្កាត់សិប្បនិម្មិតគោក៏បានលេចចេញជារូបរាងដំបូងបំផុតនៅខេត្តពោធិ៍សាត់ បន្ទាប់មកទៀតនៅខេត្តតាកែវ និងបណ្តាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។ ក្នុងអំឡុងពេលនោះ កម្មវិធីបានប្រើប្រាស់ទឹកមេជីវិតបង្កកទិញមកពីសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីដូចជាពូជគោ ស៊ីមប្រា និងសាន់តា ពូជប្រាម៉ាន់ ពូជស៊ីម៉េនតែល លីមុយស៊ីន និងពូជនាំចូលពីប្រទេសជិតខាងផងដែរ។ ទោះជាយ៉ាងណា ការអនុវត្តបច្ចេកទេសបង្កាត់សិប្បនិម្មិតនេះនៅមានកម្រិត ដោយសារខ្វះអ្នកបច្ចេកទេស និងសមត្ថភាពក៏នៅមានកម្រិត ខ្វះថវិកាក្នុងការផលិត ឬទិញទឹកអាហ្សូត […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានរម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងអាវការពារសម្រាប់បុគ្គលិកសុខាភិបាល ពីក្រុមហ៊ុនឯកជនចំនួន២

ភ្នំពេញ៖ ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab បានប្រគល់រម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូនបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុុជានៅសាលារាជធានីភ្នំពេញ។ លោក ហួត ហៃក្នុងឱកាសនោះ បានថ្លែងថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូន និងបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើក​កិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តខែបន្ត របស់គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ដើម្បីពិនិត្យសកម្មភាពការងារកន្លងមក និងលើកទិសដៅ ព្រមទាំងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។ កិច្ចប្រជុំប្ររព្ធទៅក្រោមអធិបតីភាពលោកជំទាវ តុង ណារី និងសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១). មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ (២). អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព (៣).ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ ផ្សេងៗ។ បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅទូទាំងខេត្តព្រះសីហនុ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលខេត្តទាំង០៤មានខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សូមជម្រាបជូនថា មន្ទីរសុខាភិបាលខេត្តព្រះសីហនុ កន្លងមកគឺបានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តបានមួយជំហ៊ានរួចមកហើយ ប៉ុន្តែថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នាតែម្តងទាំង០៤ខេត្ត ដោយឡែកខេត្តព្រះសីហនុ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងចំនួន ១៩៣.១៦៥នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់ ១១៦.៩៣៥នាក់ ក្រៅពីនោះគឺមន្ទីរសុខាភិបាលខេត្តចាក់ជូន។ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា 

ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីគោលបំណងថា ដំណើរទស្សនកិច្ច របស់ពួកគាត់ ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩។ ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់។ តាមរយៈ យន្តការនេះ កម្ពុជា ក៏បានទទួលនូវវ៉ាក់សាំង សម្រាប់បង្ការជម្ងឺកូវីដ-១៩ ផងដែរ។   ក្រៅអំពីការជម្រាបជូនអំពីសក្តានុពល របស់ខេត្តកំពង់ចាម ទៅដល់ភ្ញៀវ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទាក់ទងការគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងខេត្ត យើងបានរួមសហការគ្នា […]

ព័ត៌មានជាតិ

ពិធី​​ប្រគ​ល់​​-​ទទួលយា​ន​យន្ត​បំពាក់ទូរត្រជាក់​យាន​យន្តដឹកផ​លិ​តផល​​ក​សិ​ក​ម្ម​និ​ងម​ធ្យោបាយ​ដឹ​កជ​ញ្ជូនរ៉ឺម៉​កកង់​បីជូន​ដ​ល់សហ​​គ​មន៍

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១មានរៀបចំពិធីប្រគល់-ទទួលយានយន្តបំពាក់ទូរត្រជាក់ យានយន្តដឹកផលិតផលកសិកម្ម និងមធ្យោបាយដឹកជញ្ជូនរ៉ឺម៉កកង់បីជូនដល់សហគមន៍កសិកម្ម ក្នុងក្របខ័ណ្ឌគម្រោងស្តីពី “ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង បណ្ឌិត ញែម សារ៉េត នាយកប្រចាំប្រទេសរបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា លោក លោកស្រីតំណាងគ្រប់អង្គភាព និងអង្គការមិនមែនរដ្ឋាភិបាល និងបងប្អូនកសិករតំណាងសហគមន៍កសិកម្ម។ តាមរបាយការណ៍របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានឲ្យដឹងថាអង្គការបាននិងកំពុងអនុវត្តគម្រោងសំខាន់ៗមួយចំនួនដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផល បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់កសិករនៅជនបទ។ គម្រោងថ្មីមួយទៀតរបស់អង្គការគឺស្តីពីការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិខ្មែរ គឺជាគម្រោងមួយសមស្រប និងមានលក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់នៅលើទីផ្សារ និងកសិករចិញ្ចឹមមាន់មានជំនាញ/បច្ចេកទេសខ្លះរួចមកហើយ និងផ្តល់ទុនវិនិយោគ ដោយបានការបណ្តុះបណ្តាលពីមន្រ្តីកសិកម្ម និងមន្រ្តីរបស់អង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក។ ការលើកកម្ពស់ខ្សែច្រវាក់ផលិតកសិកម្មដែលអង្គការកំពុងអនុវត្តនេះ មានសុគង្គតភាព ជាមួយកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយគិតចាប់តាំងពីដំណាក់កាលផលិត ក្រោយពេលប្រមូលផល និងចរាចរណ៍នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលខ្ពស់ និងប្រាក់ចំណេញច្រើនដល់កសិករ និងភាពជោគជ័យរបស់គម្រោង។ នៅពេលអនាគតដ៏ខ្លី គម្រោងនឹងពង្រីកលទ្ធភាពឲ្យដល់ផលិតកម្ម គោយកសាច់ផងដែរ។ ភ្ជាប់ជាមួយនឹងជំនួយឧបត្ថម្ភនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]