ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ ប្រចាំខែឧសភា ឆ្នាំ២០២១របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ បានស្នើដល់លោកជំទាវ លោក លោកស្រី នៅតាមបណ្ដាមន្ទីរពាក់ព័ន្ធជួយពិនិត្យ និងកែសម្រួលលើកំណត់ហេតុ ជាពិសេសគឺផ្ដល់មតិចូលរួម ដើម្បីធ្វើអោយងាយស្រួលតាមដានបញ្ហា ដែលបានជួបកន្លងមក និងពង្រឹងការអនុវត្តការងារបន្តកាន់តែបានល្អប្រសើរ ។ លោកជំទាវបានបន្តថា ចំពោះការងារប្រចាំខែមេសា កន្លងមក ក្រុមការងារបានសហការជាមួយអជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្តការងារចុះស្វែងយល់ពិគ្រោះយោបល់ និងពិនិត្យ ជំរុញការអនុវត្តសកម្មភាពលើកកម្ពស់កិច្ចការសេវាសង្គមពាក់ព័ន្ធស្រី្ត និងកុមារ ។ លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ បានបញ្ជាក់ថា គ.ក.ស.ក ខេត្ត បានចុះស្វែងរកករណីកុមារ និងគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ជាលទ្ធផលគ.ក.ស.ក បានប្រមូលទិន្នន័យកុមារមានជំងឺកូវិដ-១៩ បានចំនួន ៣ស្រុក គឺស្រុកខ្សាច់កណ្ដាល ចំនួន ១ ស្រុកពញាឮ ចំនួន […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម៖កម្ពុជាមា​នផ្ទៃដីដាំដុះដំណាំទុរេនចំ​នួន៥២​៨៩ហិកតា

បច្ចុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន៥២៨៩ហិកតាក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន៣ ៤០៣ហិកតាដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។ ទន្ទឹមនឹងនេះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាពនិងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ម៉្យាងទៀតតម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូលហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតាអាចទទួលបានប្រមាណ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ។ ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដូចតទៅ៖ – រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។ – បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។ – អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែច្រវាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព៌ត៌មាន របស់អង្គភាពស៊ីប៊ីអ៊ិន ធីវីអនឡាញ

ភ្នំពេញ: សូមជម្រាបជូនសាធារណជន និងមន្ត្រីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជ្រាបថា ឈ្មោះសៅ សុខសីហា លែងជាបុគ្គលិករបស់ អង្គភាពស៊ីប៊ីអិន ជាងកន្លះឆ្នាំហើយ។ បុគ្គលខាងលើនេះបាន ប្រព្រឹត្តផ្ទុយពីកិច្ចសន្យា និងបទបញ្ជាផ្ទៃក្នុង ដូចនេះ ចាងហ្វាង និងគណ:គ្រប់គ្រងផ្នែករដ្ឋបាល សំរេចបណ្តេញចេញ តាំងពីថ្ងៃទី ១១ វិច្ឆិកា ២០២០មកម្លេះ។ រាល់ទង្វើ និងសកម្មភាពផ្សេងៗរបស់ឈ្មោះ សុខសីហា មិនពាក់ពន្ធនឹងអង្គភាពទេ។ សូមមន្ត្រីមានសម្ថតកិច្ច ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើបុគ្គល សុខសីហា ហ៊ាន ប្រើប្រាស់ ឬនិយាយពាក់ព័ន្ធស៊ីប៊ីអ៊ិន។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយសម្រាប់ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តផងដែរ។   ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើ ។   ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

សម្តេចហ៊ុនសែននឹង​អញ្ជើញចូលរួមកិច្ចប្រជុំកំពូ​ល​លើកទី២នៃភាពជាដៃគូស​ម្រាប់ការអ​ភិវឌ្ឍបៃតង​និងគោលដៅសក​លឆ្នាំ២០៣​០(P4G)

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្ដីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូលសាធារណរដ្ឋកូរ៉េ។

ព័ត៌មានជាតិ

រកឃើ​ញករណីជំងឺកូវីដ-​១៩​សរុប​ចំនួ​ន​​៥៩៩នាក់និងសះ​​ស្បើយ​៥០២នាក់ខណៈស្លាប់ថ្មី២នាក់

រហូតដល់ថ្ងៃទី២៨ឧសភា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៥៩៩នាក់​(ឆ្លងសហគមន៍ ​៥៧៤​នាំចូល២៥)និងមានជាសះស្បើយ​៥០២នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២៨២៣៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន២០៩០០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី២នាក់សរុប​ស្លាប់១៩៦នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុលឬជែល​។

ព័ត៌មានជាតិ

តើអាមេរិកចាត់វិធានការអ្វីខ្លះដើម្បីទប់ស្កា​ត់ប្រទេសចិ​ននៅពេ​ល​ដកអាកាស​យានដ្ឋានតែមួយ​គត់ពី​អាស៊ី?

ការត្រៀមរបស់អាមេរិកក្នុងការដកនាវាផ្ទុកយន្តហោះតែមួយគត់នៅអាស៊ីប៉ាស៊ីហ្វិកអាចបង្កើតគម្លាតអំណាចកងទ័ពជើងទឹកដើម្បីប្រឆាំងនឹងចិននៅក្នុងតំបន់។ គម្លាតមួយនៅសល់ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកUSSRonaldReaganដែលឈរជើងនៅប្រទេសជប៉ុននឹងត្រូវបញ្ជូនទៅកាន់មជ្ឈឹមបូព៌ានាប៉ុន្មានថ្ងៃខាងមុខដើម្បីជួយកងទ័ពអាមេរិកដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។នាវាUSS Ronald Reagan ដែលជានាវាដឹកយន្តហោះរបស់អាមេរិកតែមួយគត់នៅអាស៊ី-ប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅមជ្ឈឹមបូព៌ាប្រហែល៤ខែ។យោងតាមអ្នកជំនាញការធ្វើសមយុទ្ធនេះអាចបង្កើតភាពខ្វះចន្លោះនៃកងទ័ពជើងទឹកអាមេរិកនៅអាស៊ីក្នុងបរិបទនៃសកម្មភាពបង្កើនសកម្មភាពយោធារបស់ចិននៅសមុទ្រខាងកើតនិងច្រកសមុទ្រតៃវ៉ាន់។លោក CollinKohអ្នកស្រាវជ្រាវនៅសាលាS.Rajaratnamរបស់ប្រទេសសឹង្ហបុរីបាននិយាយថាប្រទេសចិនអាចឆ្លៀតយកឱកាសនេះដើម្បីនិយាយថាទីក្រុងវ៉ាស៊ីនតោនមិនអាចបំពេញនូវការប្តេជ្ញាចិត្តផ្នែកយោធារបស់ខ្លួននៅក្នុងតំបន់បានទេ អ្នកជំនាញរូបនេះក៏បាននិយាយផងដែរថាប្រទេសមួយចំនួនក្នុងតំបន់នឹងមានការព្រួយបារម្ភដូចគ្នាអំពី“ប្រហោង” ដែលអាមេរិកចាកចេញនៅក្នុងតំបន់ក្នុងអំឡុងពេលអវត្តមាននាវាផ្ទុកយន្តហោះ។លោក Thomas Shugart អតីតមន្រ្តីកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងឥឡូវនេះជាអ្នកជំនាញនៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកបាននិយាយថាការចាកចេញពីប្រហោងនេះហាក់ដូចជាផ្ទុយពីអ្វីដែលសហរដ្ឋអាមេរិកបាននិយាយនៅក្នុងអាទិភាពការពារជាតិ។ “ យោងតាមយុទ្ធសាស្ត្រការពារជាតិចុងក្រោយបង្អស់សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាការផ្តោតអាទិភាពរបស់ខ្លួនគឺការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងយោធាពីប្រទេសចិន។ លោក Shugart បាននិយាយ។ តើអាមេរិកអាចបំពេញចន្លោះយ៉ាងដូចម្តេច? ទោះបីជាអវត្តមាននៃនាវាផ្ទុកយន្តហោះUSSRonaldReaganអាចបង្កើតកន្លែងទំនេរនៅអាស៊ីក៏ដោយ។នេះបើយោងតាមលោកCarlSchusterអតីតមន្រ្តីនៅមជ្ឈមណ្ឌលស៊ើបការណ៍រួមនៃបញ្ជាការដ្ឋានអាមេរិកប៉ាស៊ីហ្វិកទីក្រុងវ៉ាស៊ីនតោននៅតែមានធនធានជាច្រើនទៀតដែលអាចជំនួសបាន។លោកSchusterបាននិយាយថាកប៉ាល់វាយប្រហារដ៏ធំរបស់អាមេរិកដែលឈរជើងនៅក្នុងប្រទេសជប៉ុនដែលដឹកយន្ដហោះចម្បាំងF-35 អាចបំពេញចន្លោះប្រហោងដែលនៅសល់ដោយនាវាUSS Ronald Reaganជាបណ្តោះអាសន្ន។ លើសពីនេះទៀតលោកSchusterបានអត្ថាធិប្បាយថា“ខ្ញុំគិតថាកងទ័ពអាកាសអាមេរិកអាចបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកលើសមុទ្រចិនខាងត្បូងដោយគ្មានវត្តមាននាវាUSS Ronald Reagan ។ វត្តមាននេះមិនអាចប្រៀបធៀបទៅនឹងវត្តមានរបស់នាវាផ្ទុកយន្តហោះបានទេ។ប៉ុន្តែវាពិតជាអាចបញ្ជូន សារនយោបាយដូចគ្នា។ម៉្យាងវិញទៀតពេលវេលាដែលនាវា USS Ronald Reagan បានអវត្តមានស្របពេលដែលក្រុមនាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth របស់កងនាវាចរអង់គ្លេសបានដាក់ពង្រាយនៅតំបន់នោះ។ HMS Queenទម្ងន់ ៦៥.០០០ តោនដឹកយន្តហោះចម្បាំង F-35B របស់អង់គ្លេសចំនួន៨គ្រឿងរួមជាមួយយន្ដហោះអាមេរិក F-35 ចំនួន ១០ គ្រឿងកងម៉ារីន ២៥០ នាក់ក្នុងការបង្កើតនាវិក ១.៧០០ នាក់។ នាវាផ្ទុកយន្តហោះក៏រួមមាននាវាពិឃាតចំនួន ២ កងនាវា ២ នាវាមុជទឹក […]

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង​ឯកឧត្តម ម៉ែន វិបុលបំភ្លឺពីករណីវីដេអូជ្រួលច្របល់ដែលកម្មកររត់ចេញពីរោងចក្រ!

ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បដិសេធន៍​រូបភាពវិដេអូដែលប្រព័ន្ធសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយថា អាជ្ញាធរ ធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅ រោងចក្រមួយក្នុងខេត្តស្វាយរៀងរកឃើញ វិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែ កម្មករនាំគ្នាសម្រុកចេញពីកន្លែងយក សំណាកគឺ មិនមែនជាការពិតទេ ។   ឯកឧត្តបានបញ្ជាក់ថា នៅព្រលប់ ថ្ងៃទី ២៦ ខែឧសភា នេះ ថា ក្រុមគ្រូពេទ្យ បាន យក សំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ច ពិសេសតាយសេងក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨ នាក់ ដោយ ក្នុងនោះរកឃើញ៥៤ នាក់ មានវិជ្ជមានកូ វីដ ១៩ និងដឹកយកទៅព្យាបាលភ្លាម បាន បញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ” ។ គាត់ឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពី ធ្វើការផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏នាំគ្នាសម្រុកចេញមក […]

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយរបស់អង្គការដៃគូរ ផ្តល់ជូនប្រជាពលដ្ឋខ្វះខាតចំនួន ១១៦គ្រួសារ នៅក្នុងស្រុកកែវសីមា

មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងតំណាងអង្គការដៃគូរជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់អង្គការ DPA ប្រចាំខេត្តមណ្ឌលគិរី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ១១៦គ្រួសារ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។   ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ។   ឯកឧត្តម បន្ថែមថា សម្ភារដែលផ្តល់ជូនពលរដ្ឋនាពេលនេះ គឺជាអំណោយមនុស្សធម៌របស់អង្គការ DPA ប្រចាំខេត្តមណ្ឌលគិរី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការដោះស្រាយ នូវការខ្វះខាតរបស់ពលរដ្ឋបានមួយរយៈ ជាពិសេស […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ១៧គ្រួសារក្នុងភូមិធ្លកអណ្ដូងដែលរងផលប៉ះពាល់នៃគម្រោងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក 

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លី ឆ្លើយតបយន្តការសម្របសម្រួលផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងសៀមរាប បានបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន១៧គ្រួសារ លើ១៩គ្រួសារ ដែលមានទីលំនៅ លើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាបដោយចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ។   ក្រុមការងារដដែលនេះបានឲ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះនោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ដោយរៀបចំតំបន់នោះអោយមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។   ជាមួយគ្នានេះ អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តចាប់ឆ្នោតដើម្បីយកទីតាំងថ្មីនិងរុះរើលំនៅឋានចាស់ដែលជាសំណង់ ស្ថិតនៅលើទីតាំងនៃដីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត គឹជាគម្រូមួយក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ក្នុងពេលបច្ចុប្បន្នក្រុមការងារបាននឹងកំពុងសាងសង់និងពង្រីកផ្លូវតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕