ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មនាំយកឧបភោគបរិភោ​គនិងសំ​ភារៈជូនប្រជាព​លរដ្ឋដែលត្រូវធ្វើ​ចត្តាឡីស័ក

ដោយពិនិត្យឃើញតម្រូវការចាំចាច់ចំពោះមុខក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រូវធ្វើចត្តាឡីស័កពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍២០ កុម្ភៈនៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ និងប្រជាពលរដ្ឋដែលបានវិលត្រឡប់មកភូមិកំណើត ក្រោយពីបានធ្វើចំណាកស្រុកនោះ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ បានចាត់ឲ្យ ឯកឧត្តម ចាន់ ហេង អនុរដ្ឋលេខាធិការ នាំយកឧបភោគបរិភោគ និងសំភារៈសម្រាប់ស្នាក់នៅ ចំនួន ១០០ សម្រាប់ ទៅប្រគល់ជូន អភិបាលនៃគណៈអភិបាល ស្រុកតំបែរ ដើម្បីចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក នាពេលបច្ចុប្បន្ន និងត្រៀមលក្ខណៈសម្រាប់ពេលខាងមុខ ដែលក្នុងនេះរួមមាន៖ -អង្ករ​ ០១តោន; -ទឹកត្រីបង្កងប៉ាក​៥០យួរ​ (១យួរ​ ៦ដប​); -ទឹកស៊ីអ៊ីវ​ ៥០យួរ​ (១យួរ​ ៦ដប​); -ត្រីខ​ ១០០យួរ​ (១យួរ​ ៦កំប៉ុង); -ប៉ៅអ៊ី ១០០សម្រាប់​; -មុង​ ១០០សម្រាប់; -ភួយ​ ១០០សម្រាប់​; […]

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។   មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។   លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានទៅចម្លង ទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចតាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ពីអ្នកដទៃដែរឬទេ។   លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ដែលមានជាប់ពាក់ព័ន្ធផ្ទះល្វែង ចំនួន ៥៣៧ល្វែង […]

ព័ត៌មានជាតិ

អភិបាលក្រុង សម្របសម្រួលដោះស្រាយបញ្ហាធ្វើរបងប៉ះពាល់គម្រោងសាងសង់ផ្លូវរបស់មន្ទីរអភិវឌ្ឍន៍

ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ចាប នាងអភិបាលនៃគណ:អភិបាលក្រុង ដោយមានការចូលរួមពីក្រុមប្រឹក្សាក្រុង ការិយាល័យជំនាញភូមិបសលក្រុង អាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយបញ្ហាធ្វើរបងប៉ះពាល់គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប។ ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋយល់ព្រមរុះរើរបងតាមការសម្របសម្រួលរបស់ក្រុមការងារ។

ព័ត៌មានជាតិ

លទ្ធផលដែ​លបាន​កើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករនិងអ្នកពាក់ព័ន្ធ​ដោយ​បានអនុ​វត្តគោលនយោ​បាយវិស័​យកសិកម្ម

ដូចអ្វីដែលក្រសួងបានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់បានជ្រាបពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផលក្នុងខេត្តពីរដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសវៀតណាម គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២១ កន្លងទៅ ជាមួយនឹងការបញ្ជាក់ពីលទ្ធផលដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករនិងអ្នកពាក់ព័ន្ធ ដោយបានអនុវត្តគោលនយោបាយវិស័យកសិកម្មនិងជាពិសេស អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យកសិករបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផលិតនូវផលិតកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀង ដោយអនុវត្តន៍តាមបច្ចេកវិទ្យាកសិកម្មថ្មី ស្របតាមស្តង់ដា ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ គឺបានធ្វើឲ្យកសិផលនៅកម្ពុជាមានការកើនឡើង រួមជាមួយនឹងការកើនឡើងនៃការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវិដ ១៩ យ៉ាងណាក៏ដោយ។ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបន្តផ្តល់ជូននូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ […]

ព័ត៌មានជាតិ

មណ្ឌលចត្តាឡីស័ក ២ កន្លែង ក្នុងក្រុងពោធិ៍សាត់ បានទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័កទួលគ្រួស និងក្រាំងតាសែន ក្នុងក្រុងពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណ លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងសហការី និងលោកអភិបាលក្រុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនក្រុមគ្រូពេទ្យ កងកម្លាំង និងក្រុមការងារ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កទួលគ្រួស និងក្រាំងតាសែន ក្រុងពោធិ៍សាត់ ដោយមួយមណ្ឌលទទួលបានរួមមាន៖ ទឹកបរិសុទ្ធ២០យួរ និង៣កេស, មីកំប៉ុង១០យួរ, មីកញ្ចប់៣កេស, ត្រីខ២យួរ, តែOISHI ៥យួរ, ស្ករស៥កញ្ចប់, កាហ្វេ៥កញ្ចប់, ទឹកត្រី និងទឹកស៊ីអ៊ីវ២យួរ, កំសៀវដាំដឹកតែចំនួន១ និងនំប៉័ងហ៊ុបមួយចំនួន៕ រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងនាមប្រធានមណ្ឌល សូមគោរពជូន សូមលោកជំទាវទទួលបានសុខភាពល្អ និងជោគជ័យការងារគ្រប់ភារកិច្ច។

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល នាំយកអំណោយកាកបាទក្រហមខេត្ត ប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន និងបានចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល

ខេត្តកណ្តាល÷ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងមន្ត្រីរាជការ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត រួមមាន÷ អង្ករ ១០០ប៉ាវ ស្មើនឹង៥០០០kg មី ៦០កេស ទឹកត្រី ២០យូរ ទឹកស៊ីអ៉ីវ ២០យូរ ត្រីខ ៥០យូរ ទឹកសុទ្ធ ១០០កេស អាកុល ៦០លីត្រ ម៉ាស ២៥០០បន្ទះ និងថវិកា ១០លានរៀល មកប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ដើម្បីជាការជួយសម្រួលដល់ការផ្គត់ផ្គង់នូវចង្ហាន់សម្រាប់ព្រះសង្ឈ ក្នុងស្ថានភាពដែលប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ-១៩។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចូលរួមក្នុងចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងជាព្រះគ្រូចៅអធិការ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន គម្រប់ខួប៦៧ ឈានចូល ៦៨ព្រះវស្សាផងដែរ។ ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មបង្ហាញពីការអភិវឌ្ឍរីកចម្រើនលើវិស័យកសិកម្មក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពសង្គមបានពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើនគួរជាទីមោទនៈ ហើយទន្ទឹមនឹងនេះប្រជាជនគ្រប់រូបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកមុខរបររបស់ខ្លួន ជាពិសេសកសិករបានខិតខំធ្វើការពង្រីកការដាំដុះដំណាំគ្រប់ប្រភេទជាមួយនឹងទទួលបានការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីក្នុងការដាំដុះនៅទូទាំងប្រទេសបានធ្វើឲ្យធ្វើឲ្យកសិផលដែលប្រជាកសិករផលិតបានមានការកើនឡើងឥតឈប់ឈរ ហើយបានធ្វើឲ្យចាល់នៅលើទីផ្សារជារៀងរាល់ឆ្នាំ។ ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធន់តូច និងមធ្យមកម្ពុជា សម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់កសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធន់តូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកំលាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព។ ទន្ទឹមនឹងនេះ យើងក៏បានពិនិត្យឃើញថា ឥណទានដែលបានផ្តល់ជូនដល់ការកែច្នៃផលិតផលក្នុងស្រុកនៅមានកម្រិតបានធ្វើឲ្យសមត្ថភាពក្នុងការប្រមូលទិញស្តុក និងការកែច្នៃរបស់កម្ពុជាពុំទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញកសិផលពីកសិករដែលផលិតបានដែលមានសន្ទុះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ពីសប្បុរសជនសម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងក្រុមហ៊ុនចំនួន ០៤ផ្សេងទៀតដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចជា ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេង សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរាតត្បាតនៅក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ ថ្លែងអំណរគុណ និងអគុណចំពោះប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងក្រុមហ៊ុនចំនួន ០៤ផ្សេងទៀត ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ […]

ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹង ពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន

ភ្នំពេញ៖អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា។ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ។ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹ ងមានការរអាក់រអួលខ្លះៗចៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ៕ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖  

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលប​ញ្ជាក់ពីករណីស្លាប់បុ​រសជនជាតិខ្មែរអា​យុ​៥៥ឆ្នាំ​

ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិក្តីចាស់ ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីរសៀល។បុរសខាងលើនេះ បានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួន និងក្អកប្រហែលជា៣ទៅ ៤ថ្ងៃមុនស្លាប់ដោយសភាពកាន់តែធ្ងន់ទៅក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១វេលាម៉ោង ១៥:៣០រសៀល ក្នុងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។ដោយការសង្ស័យក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅវេលាម៉ោង ២៣:០០យប់នាថ្ងៃដដែល។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមភ្លាមៗតែជាអកុសល ក្នុងរយៈពេលតែកន្លះ ម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទៅ។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសវ័យ ៥៥ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុក សួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕