ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនម្នាក់ករណីកាប់រានទន្ទ្រានយកដីព្រៃរដ្ឋក្នុងតំបន់ការពារធម្មជាតិ

ព្រះវិហារ៖ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទម្នាក់ពីបទកាប់រុករានទន្ទ្រាដីរដ្ឋជាកម្មសិទ្ធិដាក់ក្នុងពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។ ក្រោយការចាប់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៅក្នុងដែនព្រៃការពារធម្មជាតិនៅប្រាសាទតាម៉ៅក្នុងភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១។ លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃ២៦កុម្ភៈនេះថា៖ការកាប់រានដីព្រៃរដ្ឋនោះក៏ត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀតនិងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរដ្ឋនោះ។ លោកអនុប្រធានមន្ទីរបរិស្ថានបានបន្តថា៖នៅល្ងាចថ្ងៃទី២៥កុម្ភៈលោកទីវគឹមពិសាលចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរនិងបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះឆុងផាន់ភេទប្រុសអាយុ១៩ឆ្នាំ។ជននេះត្រូវបានចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕   

ព័ត៌មានជាតិ

មន្ត្រីមន្ទីរសុខាភិបាលយកមនុស្ស១០នាក់មកធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ក្រុមមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធរកាលពីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ បានចុះស្រឡាងដើម្បីតាមយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង៣គ្រួសារ ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន២នាក់ដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័ក។ពួកគាត់បានចាកចេញពីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភៈពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩។   លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ករណីនាំយកមនុស្សទាំង១០ រូបយកមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសដើម្បីព្យាបាល។ពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើតេស្តពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈនៅទីក្រុងភ្នំពេញ ។ពួកគាត់បានធ្វើដំណើរចូលមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីបន្តដំណើរទៅលំនៅស្ថានរបស់ពួកគាត់ទាំង២កន្លែង ។   ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងទីតាំង ៤៦កន្លែងនៅក្នុងសហគមន៍២០កុម្ភៈសូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់៕

ព័ត៌មានជាតិ

បុគ្គលិករោងចក្រម្នាក់ត្រូវបានឲ្យធ្វើកិច្ចសន្យា ក្រោយបង្ហោះព័ត៌មានមិនពិតរឿងឆ្លងជំងឺកូវីដ១៩ បង្កការភ្ញាក់ផ្អើលពេញក្រុងបាវិត

ខេត្តស្វាយរៀង ៖ មានករណីម្ចាស់គណនីឈ្មោះ Wechat និងគណនីហ្វេសប៊ុកគ្រុបមួយបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិតបានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ឬ៣នាក់ឆ្លងជំងឺកូវីដ១៩ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មពីលោកអភិបាលខេត្តស្វាយរៀងចាត់កម្លាំងចុះស្រាវជ្រាវភ្លាមៗនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើតខែផល្គុន ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១លទ្ធផលគឺជាព័ត៌មានក្លែងក្លាយ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ហោះព័ត៌មានក្លែងក្លាយនោះឈ្មោះ លី ចាន់នី ភេទប្រុស អាយុ៣១ឆ្នាំជាបុគ្គលិករោងចក្រស៊ី វ៉ាយ ថប់ ខេមបូឌា ឯក មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ប្រភពបន្តទៀតថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ តំណាងឯកឧត្ដមអភិបាលខេត្តបានដឹកនាំក្រុមការងារ និងកម្លាំងជំនាញសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណីមានគណនី Wechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធនឹងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ។ ទាក់ទិននឹងករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត សូមជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ លោក […]

ព័ត៌មានជាតិ

បើករថយន្តធំបុកចូលផ្ទះពលរដ្ឋស្លាប់ម្នាក់របួសធ្ងន់

កណ្ដាល៖បុរសម្នាក់បើករថយន្តធំបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់និងម៉ូតូ២គ្រឿង លើផ្លូវជាតិ៨ ភូមិព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ។ មន្ត្រីនគរបាលបានឱ្យដឹងថា៖រថយន្តបង្កម៉ាកហីយ៉ាន់ដាយប្រភេទបែនពាក់ផ្លាកលេខ ភ្នំពេញ 3B-3894 បើកបរដោយឈ្មោះ ភណ្ឌ ថាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ភូមិអញ្ជែងលើ ឃុំពុកឫស្សី ខេត្តកណ្ដាល ។ ជាមួយនោះម៉ូតូខូចខាតម៉ាក scoopy ផ្លាកលេខ ភ្នំពេញ 1HJ 2587 ម្ចាស់ឈ្មោះ ណូ សាលី ភេទប្រុស អាយុ ៣០ឆ្នាំ នៅសង្កាត់ជ្រោយចង្វារនិងម៉ូតូ១គ្រឿងទៀតម៉ាក Scoopy ផ្លាកលេខ កណ្ដាល 1AC 7156 ម្នាស់ឈ្មោះ ភ័ក្រ ស្រីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំរបួសធ្ងន់។ ខូចខាតម៉ូតូ ២គ្រឿង,ផ្ទះមួយខ្នងទទឹង ៧គុណ៨ម៉ែត្រ និងរបស់របរលក់ដូរខូចខាតទាំងស្រុង មូលហេតុ៖ អ្នកបើកបររថយន្តបង្កគ្មានបចេ្ចកទេសខ្វះការប្រុងប្រយ័ត្ន ។អ្នកបើកបររថយន្តរត់គេចខ្លួនតែ ត្រូវសមត្ថកិច្ចតាមចាប់បានវិញ៕  

ព័ត៌មានជាតិ

ចាប់ជនម្នាក់ករណីយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតកាប់ក្បាលឪពុកឱ្យរបួស

កណ្ដាល៖កម្លាំងនគរបាលស្រុកស្អាងបានចាប់ជនសង្ស័យម្នាក់ករណីបានយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតផ្គាក់កាប់ក្បាលឪពុកខ្លួនឯងឱ្យរងរបួសធ្ងន់នៅផ្ទះជនរងគ្រោះក្នុងភូមិរកាលើ ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១។ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជាឪពុកបង្កើត។ ចំណែកជនសង្ស័យជាកូនឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ។វត្ថុតាងចាប់បានមាន កាំបិតដងឬស្សី១មានប្រវែង ៣៦ស.ម ។ មន្ត្រីដដែលបានបន្តថា៖មូលហេតុមកពីជនសង្ស័យកាន់កន្ថោរទឹកនោម ចាក់ស្រោចលើម្ដាយ។ ភ្លាមនោះ ឪពុកក៏ទះកំផ្លៀងជនសង្ស័យមួយដៃ រួចជនសង្ស័យបានរត់ទៅយកកាំបិត កាប់ទៅលើឪពុក ចំក្បាលនិងដាល់មួយដៃចំថ្គាម បណ្ដាលឱ្យរងរបួស។ ជនសង្ស័យបានរត់គេចខ្លួន តែកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្ពបបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

ចាប់មន្ត្រីពន្ធនាគារម្នាក់បញ្ជូលទៅក្នុងពន្ធនាគារវិញ តាមដីការឃុំខ្លួនរបស់តុលាការ

កណ្តាល៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ត្រូវកម្លាំងព្រហ្មទណ្ឌ នគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ហើយត្រូវអ្នកពឹងពាក់ដាក់ពាក្យបណ្តឹង  ។ ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឱ្យដឹងថា ក្រោយការសាកសួររួចមក លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ អ្នកដឹងរឿងច្បាស់ បញ្ជាក់ថា លោក តុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារ ឱ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ នោះទេគឺរឿងអ្វី ក៏រត់ការដោះលែង បានដែរ ។ ឥទ្ធិពលរបស់លោក តុង ដារ៉ា បែបនេះ មិនដឹងមានអ្នកណានៅពីក្រោយខ្នង ដើម្បីកាងនោះទេ ។ ប៉ុន្តែ ដោយសារយកលុយពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និង រាប់ម៉ឺនដុល្លារ ដោយយកលេស ថា […]

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង និងតំណាងស្ថានទូតចិនចុះពិនិត្យការព្យាបាលអ្នកកើតជំងឺកូវីដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទដែលប្រចាំការក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងបានណែនាំដល់អ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញចូលរួមសហការជាមួយក្រុមគ្រូពេទ្យ និងអនុវត្តគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ។ មន្ត្រីជំនាញឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់ បាននិងកំពុងសំរាកព្យាបាលជំងឺកូវីដនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថា មានភាពវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ:។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ១៩ ក្រោយបានរកឃើញថា មានវិជ្ជាមានកូវីដ-១៩ ហើយយើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានា ដែលយើងបានរៀបចំទុក និងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ។ ជាមួយគ្នានោះ ឯកឧត្តម […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុកស្នួល

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាបន្ថែម ដែលជាអំណោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មកប្រគល់ជូនប្រជាពលរដ្ឋចំនួន០៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌល ចត្តាឡីស័កស្រុក ដែលមានជីវភាពខ្សត់ខ្សោយ ខណៈ០៦នាក់ នៅមន្ទីរពេទ្យបង្អែកស្រុក ក្នុង១នាក់ទទួលបានថវិកា១០ម៉ឺនរៀល និង០៣នាក់ ដែលធ្វើចត្តាឡីស័កនៅផ្ទះ ក្នុង១នាក់ទទួលបានថវិកា៣០ម៉ឺនរៀល ។ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់សូមឲ្យជៀសផុតពីជំងឺ កូវីដ-១៩ផងដែរ និងលើកឡើងថា សម្រាប់ខេត្តក្រចេះយើងមកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩អវិជ្ជមានទាំងអស់ […]

ព័ត៌មានជាតិ

បុរសម្នាក់គេអះអាងថាជានគរបាលដើរនិយាយប៉ោឡែតាមទីសាធារណអាចបែកថ្នាំ

ភ្នំពញ៖បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន ជានគរបាលមកឈរនិយាយរវើរវាយប៉ោឡែតាម ទីសាធារណបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចខណ្ឌដូនពេញ។ករណីនេះបានកើតឡើងនៅ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែង និង ផ្លូវ១៣៦សង្កាត់ ផ្សារកណ្ដាល ២ខណ្ឌដូនពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។ សមត្ថកិច្ច ខណ្ឌដូនពេញ បានឱ្យដឹងថា៖ បុរស ម្នាក់ ពាក់ ឯកសណ្ឋាន ជា មន្ត្រីនគរបាល ជិះ ម៉ូតូ ម៉ាក ឌ្រី ម សង់ ២០១៥ ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1DD-0954 បានមក ឈប់ ចត លើ ចិញ្ចើមផ្លូវ។បន្ទាប់មកក៏លុតជង្គុង សំពះ ការដ្ឋាន សំណង់ ដែល កំពុង សាងសង់ រួច ឈរ ដូច គោរព ទង់ជាតិ ហើយ និយាយ រវើរវាយ […]

ព័ត៌មានជាតិ

អាជ្ញាធរអំពាវនាវឱ្យអ្នករកស៊ីដឹកភ្ញៀវនៅ២៣ទីតាំងក្នុងរាជធានីទៅធ្វើតេស្តរកកូវីដ-១៩

ភ្នំពេញ៖ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញបានអំពាវនាវឱ្យអ្នករត់រថយន្តតាក់ស៊ីនិងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំងក្នុងរាជធានី ឱ្យទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិក នារសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ។ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បានឱ្យដឹងថា៖ អ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ-១៩ ចំនួន ២៣កន្លែង និងអ្នកដឹងខ្លួនថា៖បានប៉ះពាល់ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ន័យក្នុងសេចក្តីប្រកាសបានបន្តថា៖ “បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ ។ ក្នុងនោះធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាព ជារៀងរាល់ថ្ងៃ”។ សូមបញ្ជាក់ថា ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន ៖– ក្លិប N8 សង្កាត់ទួលស្វាយព្រៃ– Casa By […]