ខេត្តព្រះសីហនុ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិកគណៈ កម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ សួងបរិស្ថាន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃពុធ ១រោជ ខែបុស្ស ឆ្នាំជូត ទោស័កពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០។ សូមជម្រាបថា ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០នេះ សំរេចបានលទ្ធផលដូចជា […]
Month: December 2020
លទ្ធផលនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្តរយៈពេល២២២ថ្ងៃ
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បង្ហាញលទ្ធផលក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានីខេត្ត ទូទាំងប្រទេស គណ:កម្មការបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ ចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងអស់។ នេះបើតាមរបាយការណ៍គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.)។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ យើងគឺជាម្ចាស់ខ្លួនឯង និងជាអ្នកគ្រប់គ្រងការពារធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សូខនរិទ្ធិគុន រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា (យើងគឺជាម្ចាស់ខ្លួនឯង និងជាអ្នកគ្រប់គ្រងការពារធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន)។ ប្រសាសន៍នេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងក្នុងគ្រាដែលឯកឧត្តមអញ្ជើញផ្តល់សត្វគោ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីប្រារព្ធទិវាកសិករស្តីពីការអនុវត្តន៍កម្មវិធី ស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ”ស្រូវត្រយ៉ង” និងការទិញ-លក់ស្រូវ ក្នុងដែនជម្រកសត្វព្រៃ នៃភូមិខិះស្វាយ ភូមិខិះក្រោម ភូមិពងក្រៀល ភូមិខាំភោគ ភូមិឡាកាយ ភូមិផាបាំង និងភូមិញ៊ាំងស៊ុម ក្នុងស្រុកសៀមប៉ាង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ត្រូវខំបង្កបង្កើនផលស្រូវ”ស្រូវត្រយ៉ង” នេះឲ្យបានគ្រប់រដូវទាំងប្រាំង និងវស្សា ដោយឯកឧត្តមសន្យាថា នឹងជួយឲ្យខាងក្រុមហ៊ុនទិញក្នុងតុម្លៃខ្ពស់ ក្នុង១គីឡូក្រាម=៥០០០រៀល នេះជាកក្តានៃការចូលរួមក្នុងការជួយសង្រ្គោះសត្វព្រៃ។ ឯកឧត្តម សូខន រិទ្ធិគុន ក៏បានបន្តទៀតថា ការជំរុញ និងលើកទឹកចិត្តនេះ គឺចង់ឲ្យបងប្អូនប្រជាពល បានបង្កើនទិន្នផលរបស់ខ្លួនដោយស្របច្បាប់ និងជៀសវាងការបំផ្លាញធនធានសម្បត្តិធម្មជាតិរបស់ខ្លួនឯង ហើយត្រូវក្លាយខ្លួនជាជនជាប់ចោទប្រឈម និងផ្លូវច្បាប់។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា នូវអំពើខុសច្បាប់ដែលកើតឡើងពីការបំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ និងងាកមកចូលរួមបង្កបង្កើនផល តាមរយៈការចិញ្ចឹមសត្វគោ និងដាំស្រូវ “ស្រូវត្រយ៉ង” នៅក្នុងសហគមន៍ […]
ឯកឧត្តម វ៉ា ថន បន្តចុះសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហមកម្ពុជាចែកប្រជាពលរដ្ឋ២៩៥ គ្រួសារក្នុងស្រុកចិត្របុរី
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះអមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការី នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចែកជូនជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួត សរុបចំនួន២៩៥គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកចិត្របុរី ដែលពិធីនេះបានរៀបចំឡើង នៅបរិវេណសាលារៀនឃុំកន្ទួត។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបាន ពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋយើង ឮ ហើយក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្រ្តី និងកុមារ សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ […]
ខេត្តព្រះវិហារផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននិងផ្ទេរភារកិច្ចថ្មី
ខេត្តព្រះវិហារ៖ពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានថ្មីនៃខេត្តព្រះវិហារលោកសុងច័ន្ទសុជាតិត្រូវបានចូលកាន់តំណែងនៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០នេះជំនួសលោកអ៊ាសុខាដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការនៅក្រសួងបរិស្ថាន។ ពិធីនេះប្រារពធ្វើឡើងក្រោមវត្តមានលោកសូខនឫទ្ធីគុណរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ,លោកប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការតាមមន្ទីរអង្គភាព,អភិបាលស្រុក,ក្រុង ជាច្រើនរូប។ លោកសូខនឫទ្ធីគុណរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ក្នុងនាមក្រសួងបរិស្ថានសូមលោក,លោកស្រីជាថ្នាក់ដឹកនាំមន្ទីរបរិស្ថានក៏ដូចជាមន្ត្រីបរិស្ថានដែលបានតែងតាំងថ្មីហើយប្រកាសឱ្យចូលកាន់មុខតំណែងនៅថ្ងៃនេះ។គឺត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ក្នុងរយៈពេលជាង២ទស្សវត្តន៍កន្លងមកនេះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញមានស្ថិរភាពនយោបាយល្អប្រសើរតាមរយៈការអនុវត្តន៍គោលនយោបាយឈ្នះ-ឈ្នះក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលកម្ពុជា។ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានធ្វើឱ្យកម្ពុជាជម្នះបានការលំបាកគ្រប់គ្រងបានទាំងស្ថានភាពនយោបាយសេដ្ឋកិច្ចនិងសង្គម។ជាពិសេសទប់ទល់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានណែនាំឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវពង្រឹងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អចូលរួមចំណែកឱ្យបានសកម្មក្នុងការអនុវត្តន៍គោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការក្នុងការអនុវត្តន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
លោកជិនម៉ាលីនបញ្ជាក់ជូន៣ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌
នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០នេះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានបញ្ជាក់ជូន៣ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌បន្ទាប់ពីមានការស្នើសុំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់និងតឹងរឹងបំផុតលើលោកសម រង្ស៊ី ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រ។លោកជិន ម៉ាលីន បានលើកឡើងនូវ៣ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដែលរួមមាន១. ការប្រមាថដល់អង្គព្រះមហាក្សត្រមិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជានិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរផងដែរលើស្មារតីមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ២.ការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់ស្ថាប័ន ឬឥស្សរជនណានោះទេ តែគឺជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌និងស្របតាមបញ្ញត្តិមាត្រា២៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។ ចំពោះចំណុច៣.គឺការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដល់ស្ថាប័នអយ្យការមិនមែនជាការរំលោភបំពានលើអំណាចតុលាការនោះទេព្រោះថារដ្ឋមន្រ្តីយុត្តិធម៌ជាប្រធានថានានុក្រមនៃស្ថាប័នអយ្យការដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការអនុវត្តនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលក្នុងគោលដៅការពារនិងថែរក្សាសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕
អ្នកទេសចរជ្រើសរើសតំបន់ទឹកធ្លាក់អូរជាំបោះតង់សម្រាកចុងសប្តាហ៍
បាត់ដំបង៖ភ្ញៀវទេសចរក្នុងស្រុកជ្រើសរើសតំបន់ទឹកធ្លាក់អូរជាំបោះតង់សម្រាកលំហែកាយចុងសប្តាហ៍។ កញ្ញា កេសី ជានិស្សិតរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ថា៖ នាងជាមួយមិត្តភក្តិមានគ្នាទាំងអស់ចំនួន៨នាក់បំណងដំណើរកម្សាន្តថ្ងៃនេះដើម្បីសម្រាកមួយយប់ផ្លាស់ប្តូរបរិយាកាស។ពិសេសពេលរាត្រីនៅជ្រលងភ្នំនិងមានទឹកថ្លាឆ្វេងហូរគួចត្របាញ់យ៉ាងត្រជាក់ដែលធ្វើគ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយ និងស្រស់ស្រាយជាទីបំផុត។ កញ្ញាកេសីបានបន្តថា៖ក្រុមនាងបានជ្រើសរើសគោលដៅតំបន់ទឹកធ្លាក់អូរជាំក្នុងការដើរលេងបន្ធូរអារម្មណ៍នេះដោយសារសម្លឹងឃើញថានៅទីនេះជាតំបន់ធម្មជាតិពណ៌ប៉ៃតងនៅព័ទ្ធជុំវិញមានឮសំឡេងសត្វស្រែកយុំទ្រហឹងអឺងកង។ស្នូរសំឡេងទឹកហូររងំនិងម្យ៉ាងទៀតវាជាបំពេញសេចក្តីប្រាថ្នារបស់ពួកនាងដែលប៉ងតាំងពីយូរមកផង។ ចំណែកលោកម៉េងជាំងអ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានបញ្ជាក់ឱ្យដឹងដែរថា៖តំបន់អេកូទេសចរណ៍ទឹកធ្លាក់អូរជាំមានទីតាំងស្ថិតនៅក្នុងភូមិអូរជាំឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបងបានចាប់ផ្តើមទទួលភ្ញៀវឱ្យចូលលេងតាំងពីឆ្នាំ២០១៣មក។ក្នុងស្ថានភាពដែលប្រទេសរងការប៉ះពាល់ដោយជំងឺកូវីដ-១៩លើកដំបូងភ្ញៀវបានថយចុះយ៉ាងច្រើន។ប៉ុន្តែរយៈពេលចុងក្រោយនេះភ្ញៀវទេសចរបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ឡើងវិញភាគច្រើនភ្ញៀវចូលមកសម្រាកដោយបោះតង់នៅពេលយប់ដែលសហគមន៍បានរៀបចំត្រៀមទុក។ លោក ម៉េង ជាំង បន្ថែមថា៖តំបន់ទេសចរណ៍ទឹកធ្លាក់អូរជាំមានការការពារសុវត្ថិភាពយ៉ាងល្អប្រសើរ មានកម្លាំងសមាជិកសហគមន៍រួមទាំងកម្លាំងប្រជាការពារ។មួយចំនួនទៀតយាមប្រចាំការដើម្បីធានាសន្តិសុខជូនដល់ភ្ញៀវដែលចូលលេងកម្សាន្តនៅទីនេះ។ កាលពីមុននៅទីនេះមានភ្ញៀវចូលលេងត្រឹមតែថ្ងៃបុណ្យទានប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមានភ្ញៀវបែបជាលក្ខណ:គ្រួសារ ជាលក្ខណ:មិត្តភក្តិ ឬក្រុមការងារផង បាននាំគ្នាចូលលេងលំហែរកាយជារៀងរាល់ពេលមិនដែលលស់ថ្ងៃឡើយ។ភ្ញៀវភាគច្រើនជាភ្ញៀវនៅក្នុងស្រុកមានមកពីខេត្តជាច្រើនដូចជា:ខេត្តបាត់ដំបងភ្នំពេញខេត្តសៀមរាបប៉ៃលិននិងខេត្តបន្ទាយមានជ័យជាដើម។ រយៈពេល១០ខែដើមឆ្នាំ២០២០នេះមានភ្ញៀវទេសចរដែលចូលមកលេងក្នុងខេត្តបាត់ដំបងមានសរុបចំនួន ៤៤៨.២១៩ នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤១៦.០៦២ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣២.១៥៧ នាក់៕
សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើទទួលបានកញ្ចុះអង្គុយលេង និងប្រព័ន្ធអនាម័យលាងដៃជាអំណោយលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ងត៍២កន្លែង និងប្រព័ន្ធអនាម័យលាងដៃការពារបង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ។ តាមរយៈមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៏បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន៦០០០ ដុល្លាអាមេរិកសម្រាប់ការសាងសង់នេះផងដែរ។ សូមបញ្ជាក់ថា សាលារៀន ហ៊ុន សែន ឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានថ្នាក់រៀនចម្រុះចាប់តាំងពីថ្នាក់មតេយ្យ, បឋមសិក្សា, រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ មានសិស្សានុសិស្សជាង៣០០០នាក់, មានលោកគ្រូ អ្នកគ្រូជាង៨០នាក់ ហើយបច្ចុប្បន្នសិស្សានុសិស្សគ្រប់កម្រិតបានចូលរៀនក្នុងអគារថ្មី ដែលឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នៅចុងខែធ្នូ២០២០នេះ ស្របពេលដែលសិស្សានុសិស្សមកដាក់ពាក្យចូលរៀន លោកគ្រូ អ្នកគ្រូ បានមកសម្អាតអនាម័យ […]
សមត្ថកិច្ចខេត្តព្រះវិហារចាប់រថយន្តធុនធំដឹកឈើផ្ទះចាស់មួយគ្រឿង
ខេត្តព្រះវិហារ ៖ រថយន្តធុនធំមួយគ្រឿងដឹកឈើផ្ទះចាស់ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បង្ក្រាបបាននាការចាប់នេះធ្វើឡើងនៅយប់ទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ ស្ថិតត្រង់ចំណុច ភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកនាំដោយលោក ឆេញ សេង រងខណ្ឌ រដ្ឋបាលព្រៃឈើ ព្រះវិហារ នឹងផ្នែករដ្ឋបាលព្រៃឈើត្បែង រួមនឹងសង្កាត់រដ្ឋបាលព្រៃឈើត្បែងសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត នគបាលក្រុង។ មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តខាងលើម៉ាក វេអង ដឹកផ្ទះចាស់ មួយគ្រឿងពាក់ស្លាកលេខ 3A 3927 កំពង់ចាម ពណ៌ទឹក ប៊ិច ដឹកចេញ ពីស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តតាកែវ។ ម្ចាស់រថយន្ត ឈ្មោះ សែម វិរះ នឹងប្រពន្ធឈ្មោះ ញ៉ធីតា រស់នៅ ភូមិតារេនជោ ឃុំអង្កាញ់ស្រុក ទ្រាំងខេត្តតាកែវ។ ដោយមានការសង្ស័យថា រថយន្តនេះ មានបង្កប់នូវឈើថ្មី ឬឈើ ទ្រាំទឹក បន្លំធ្វើជាឈើចាស់។ បច្ចុប្បន្នរថយន្ត ត្រូវបាន នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែង ដើម្បីធ្វើការវាស់វែងនៅថ្ងៃទី២៦ ខែធ្នូនេះ៕
រដ្ឋមន្រ្តីវេងសាខុនបានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយនិងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្មនិងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០
នៅទីស្តីការក្រសួង នាវេលាម៉ោង ១៥:៣០នាទី ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៥ រាជធានី-ខេត្ត និងមន្រ្តី។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាស្ថិតិដំណាំកសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលពីព្រោះវាគឺជាសូចនាករណ៍មួយអាចវិភាគ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្រែប្រួល និងលើកវិធានការដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មដែលជះឥទិ្ធពលមកលើគម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំងក្នុងរយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងមានវិធានការទប់ស្កាត់នូវបាតុភាពអតុល្យភាព “រវាងផ្គត់ផ្គង់ និងតម្រូវការ”។ ជារៀងរាល់ឆ្នាំ ក្រសួងបានរៀបចំចងក្រង និងផ្សព្វផ្សាយឯកសារស្ថិតិស្តីពីដំណាំកសិកម្មប្រចាំឆ្នាំ ដែលតួលេខទាំងអស់បានធ្វើការដកស្រង់ និងបូកសរុបដោយផ្អែកទៅលើការធ្វើអង្កេតរបាយការណ៍របស់មន្ទីរ។ ការប្រមូលទិន្នន័យស្ថិតិដំណាំកសិកម្ម បានអនុវត្តដោយផ្អែកលើការបូកបញ្ចូលទិន្នន័យនៅរដូវវស្សា (ចាប់ពីខែមេសា ដល់តុលា) និងរដូវប្រាំង (ចាប់ពីខែវិច្ឆិកា ដល់ខែមីនា)។ យោងលើរបាយការណ៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាលទ្ធផលនៃការចុះស្រង់ស្ថិតិ ឆ្នាំ២០២០ នៃដំណាំកសិកម្មសម្រេចបានលទ្ធផលដូចខាងក្រោម៖ […]