ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថារកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង តែប្រជាពលរដ្ឋកុំឆោឡោបាត់បង់ម្ចាស់ការ និង បង្កើនការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំ ពិសេសបន្ទាន់មួយទាំងយប់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និង ប្រជាជនទូទាំងប្រទេស ក្រោយពេលរក ឃើញស្ត្រីម្នាក់ជាភរិយាអគ្គនាយកពន្ធនាគារមានជំងឺកូវីដ-១៩ ដែលជាការឆ្លងក្នុងសហគមន៍លើកដំបូងបំផុតនៅកម្ពុជា។ ក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ ក្នុងនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ហើយក្នុងចំណោមនោះ ក៏មានទាំងក្រុមគ្រួសារផងដែរ។ ចំពោះផ្សារអ៊ីអន១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការអធ្យាស្រ័យ ចំពោះការបិទផ្សារទំនើបនេះក្នុងមួយរយៈពេលខ្លី ដើម្បីត្រួតពិនិត្យអ្នកដែលមានការពាក់ព័ន្ធ។ ទោះបីយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការ គ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។

ព័ត៌មានជាតិ

យ៉ាងហោចណាស់មានអ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន៧៨នាក់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាមរបាយការណ៍ពីមន្ទីរសុខាភិបាលបានឲ្យដឹងថា មានអ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗ ចំនួន៧៨ នាក់ក្នុងខេត្តស្ទឹងត្រែង ត្រូវគេបញ្ជូនសំណាក ទៅពិនិត្យនៅមន្ទីរពេទ្យប៉ាស្ទ័រក្រុងភ្នំពេញ ខណៈនៅថ្ងៃទី៣០វិច្ឆិកានេះ មន្ទីរសុខាភិបាលនឹងយកសំណាកម្នាក់បន្ថែមទៀត ជាអ្នកបើកបររថយន្តរបស់ឯកឧត្តមតំណាងរាស្ត្រ។ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារប្រឆាំង និងជម្ងឺឆ្លងបានឲ្យដឹងថា សំណាកទាំង៧៨ នាក់នេះ បានយកចេញពី៣ទីតាំងផ្សេងគ្នា។ ក្នុងនោះ ដោយ១ទីតាំងនៅផ្ទះឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ចំនួន៤២នាក់ យកចេញពីផ្ទះឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ចំនួន៣៣នាក់ និងទីតាំងបន្ទាប់ទៀតមាន៣នាក់ ចេញពីមន្ទីរសុខាភិបាល។ សូមជម្រាបថា បន្ទាប់ពីមានករណីផ្ទុះរលកជំងឺកូវីដ-១៩ សាជាថ្មីឡើងវិញ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាជៀសវាង និងបង្ការកុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ផងដែរ៕

ព័ត៌មានជាតិ

ក្រសួងវប្បធម៌សម្រេចបិទ​រោងកុន​​ សារមន្ទីរ​​ និងរោងសម្តែងសិល្បៈទូទាំងប្រទេស​រយៈពេល២សប្តាហ៍

ភ្នំពេញ ៖ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ប្រកាសបិទរោងកុន​​ សារមន្ទីរ​​ និងរោងសម្តែងសិល្បៈទូទាំងប្រទេស​ ១៤ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃទី៣០​ វិច្ឆិកា​ ឆ្នាំ២០២០នេះតទៅ។​​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងលេខ​​ ១១៤​ ស.ជ.ណ៕

ព័ត៌មានជាតិ

គ.ជ.ប នឹងសាកល្បង ការបោះឆ្នោតតាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹង រៀបចំការបោះឆ្នោតសាកល្បង តាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១ ខាងមុខនេះ។ ​យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបប្រធានថ្មីនៃអង្គការ JICA លោកស្រី ហារូកូ កាម៉ី (Haruko Kamei) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ ទីស្តីការ គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានលើកឡើងថា គ.ជ.ប នឹងរៀបចំកា រ បោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ​ប្រធាន គ.ជ.ប ក៏បានស្នើសុំឱ្យមានកិច្ចសហការ ជាបន្តទៅទៀត ដោយស្នើសុំភាគី ជប៉ុន បន្តជួយសម្ភារ បរិក្ខារ ដែលរួមមានកុំព្យូទ័រយួរដៃ ២ពាន់គ្រឿង និង Power Bank ២ពាន់ គ្រឿង ដើម្បីបម្រើឱ្យការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០២១ រួមមាន៖ ការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតាមប្រព័ន្ធអនឡាញ (Online)។ ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online)។ […]

ព័ត៌មានជាតិ

ឯកឧត្តមស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន

ក្នុងឱកាសនោះ ក៏មានរៀបចំពិធីក្រុងពាលីតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីតាមជួយថែរក្សា ថ្នាក់ដឹកនាំមន្រ្តីរាជការនៃ មន្ទីររ៉ែ និងថាមពល ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន។ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់អគារមន្ទីររ៉ែ និងថាមពល ខេត្តថ្មីនេះ គឺជាសមិទ្ធផលថ្មីសន្លាង សម្រាប់មន្ទីររ៉ែ និងថាមពលខេត្ត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងវិស័យការងារទូទៅ នៅតាមអង្គភាពជំនាញ នៅបណ្តាខេត្ត នីមួយៗ​ ជាក់ស្តែងពេលនេះតាមរយៈក្រសួងរ៉ែ និងថាមពល និងដៃគួអភិវឌ្ឍន៍បានខិតខំរួមគ្នា ដើម្បីពង្រីកការងាររដ្ឋបាល នៃមន្ទីររ៉ែ និងថាមពលឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម បានជំរុញដល់មន្ត្រីជំនាញត្រូវសហការគ្នាជាមួយអ្នកម៉ៅការសាងសង់ និងជួយត្រួតពិនិត្យការសាងសង់ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឱ្យមានគុណភាពខ្ពស់ និងស្តង់់ដារ។ ជាពិសេស ឯកឧត្តមបានបានរំលឹកដល់មន្ត្រី ទាំងអស់ត្រូវខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ និងអត់ធ្មត់ ក្នុងការងារ និងចេះសហការសាមគ្គីគ្នាផ្ទៃក្នុង ឱ្យស្អិតល្មួតរវាងថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទ។ បើតាមលោក […]

ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង និងម្នាក់ទៀតរងរបួស

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀតរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោមាន់ហូបបាយ ស្រាប់តែផ្ទុះធុងហ្គាសតែម្តង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៣៣ ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ ព្រេង ខា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បាត់បង់អាយុជីវិត។ ទី២ ឈ្មោះ ព្រេង ឃីង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល បុរសទាំងពីរនាក់ជាបងប្អូនបង្កើត (ភ្លោះ) មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀតស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ […]

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ករណី​លួច​ខោអាវ​រោងចក្

ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ខណ្ឌមានជ័យ​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​ខោ​រោងចក្រ​អៅ​វ័រ​តិច​ស្តាយ​ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ឈ្មោះ ហួ​គឹម​សាន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​អនុប្រធាន​ក្រុមហ៊ុន​អៅ​វ័រ តិច​ស្តា​នៅផ្ទះ​លេខ​២១៨​ផ្លូវ​១៥៥​សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​។​ចំណែក​ជនសង្ស័យ​៣​នាក់​៖​ឈ្មោះ​សន​សុខ​ពឿ​ន​ហៅ​សាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​អនុប្រធាន​ផ្នែក​វេច​ខ្ចប់​ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​។ ឈ្មោះ ប៉ិច សុខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​អៅ​វ័រ តិច​ស្តាយ ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​និង​ឈ្មោះ រស់ គីម​ស្រេង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខ​បរ​លក់ដូរ ។​ចាប់បាន​វត្ថុតាង​៖​ទូរស័ព្ទដៃ​ម៉ាក​Iphone5​មាន​លេខ​ទូរស័ព្ទ​ពណ៌​ទឹកប្រាក់​ចំនួន​១​គ្រឿង​៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសាខុនមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែ​​លបានទទួលរងគ្រោះ​ដោយសារ​ជំនន់ទឹ​កភ្លៀង

ឈានចូលដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែលជាខេត្តបានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកដើម្បីពិនិត្យនិងតាមដានអំពីវឌ្ឍនភាពនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅតាមតំបន់ដែលទទួលរងគ្រោះ។ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័9ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវចំនួន ៨៣តោនជូនប្រជាកសិករចំនួន៨៣០គ្រួសារដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីឯកគង់គីមទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពិធីនេះបានប្រារព្វក្នុងបរិវេណវត្តសង់ឃ្លាំង ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីគ្រោះមហន្តរាយទឹកជំនន់កន្លងមកដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ បានលេបត្របាក់ផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: របស់បងប្អូនប្រជា កសិករនៅតាមបណ្តាខេត្តមួយចំនួន។ ឆ្វេងយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជា កសិករ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចំបាច់ និងបន្ទាន់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយស្តារផលិតកម្មដំណាំស្រូវជូនប្រជា កសិកររងគ្រោះឲ្យអស់សមត្ថភាព គ្រប់វិធីសាស្រ្ត គ្រប់មធ្យោបាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយខ្វះស្បៀងឡើយ។ ទទូលបានបទបញ្ញាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ […]

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ធ្វើដំណើរ​ទៅកាន់​ខេត្តចំនួន៧ ​ក្រោយចប់ការ​ធ្វើ​ចត្តាឡីស័ក

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីចុងសប្តាហ៍ បាន​ចេញ​ដំណើរ​ទៅកាន់​ខេត្ត​ជាច្រើន បន្ទាប់ពី​បញ្ចប់ការធ្វើតេស្តចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយលោក​ទទួលបានលទ្ធផលអវិជ្ជមាន​កូវីដ១៩។ ឯកឧត្តម​រដ្ឋមន្រ្តីបាន​ឱ្យដឹង​តាមរយៈទំព័រហ្វេសប៊ុក​ថា ដំណើរបេសកកម្មនេះ​មានរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ទៅកាន់​ខេត្ត​គោលដៅ​ចំនួន៧គឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ។ ដំណើរបេសកកម្មនេះ មានគោលបំណងសំខាន់៣ គឺ ៖ ទី១-ពិនិត្យ និងចុះពិនិត្យមើលលទ្ធផលនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពីប្រជាកសិករទទួលបានស្រូវពូជពីសម្តេច ហ៊ុន សែន កន្លងទៅ។ ទី២- ពិនិត្យស្ថានភាពប្រភពទឹកនៅលើទីតាំងដែលបានស្តារ និងការព្យាករការប្រើប្រាស់ទឹកដល់ការប្រមូលផល និងទី៣-ពិនិត្យ និងវាយតម្លៃលើគុណភាពពូជស្រូវ (អត្រាដំណុះគ្រាប់) ដើម្បីទុកជាទឡ្ហីករណ៍សម្រាប់ការ ស្រាវជ្រាវ និងផលិតពូជស្រូវឲ្យកាន់តែល្អប្រសើរឡើងទាំងក្នុងស្ថានីយ​រដ្ឋ ក្រុមហ៊ុន ឯកជន និងសហគមន៍កសិកម្ម នាពេលអនាគត៕

ព័ត៌មានជាតិ

ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

ខេត្តព្រះវិហារ ៖ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។ ទិវានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប។ នាឱកាសប្រារព្ធទិវានេះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ […]