ព័ត៌មានជាតិ

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណជិត៤ម៉ឺននាក់

ខេត្តសៀមរាប ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួនប្រមាណ ៣៨,៦៤៣នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរបរទេសមានចំនួន៦៤៣ នាក់ ថយចុះ ៨៦,៥៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន៤៧៧៨នាក់។ ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ៣.៨០០០ ម៉ឺននាក់ (បីម៉ឺនប្រាំបីពាន់នាក់)។ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១៨០០០ម៉ឺននាក់ (មួយម៉ឺនប្រាំបីពាន់នាក់) និង ប្រមាណ២ ម៉ឺននាក់ទៀតចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា។ សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ២០២០។ នៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា […]

ព័ត៌មានជាតិ

អង្គកឋិនទានរបស់ថ្នាក់ដឹកនាំខេត្តក្រចេះប្រមូលថវិកាបានជាង៤០លានរៀលដង្ហែចូលពុទ្ធសីមាវត្តឧត្តមសាមគ្

ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសព្រមទាំងពុទ្ធបរិស័កជិតឆ្ងាយទាំងអស់បានដង្ហែអង្គកឋិនទានសាមគ្គីដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តឧត្តមសាមគ្គី ស្ថិតក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ដោយបច្ចុប្បន្ន ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសបានធ្វើបុណ្យទានទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។ បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្ដិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ អង្គកឋិនទានមហាសាមគ្គីកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធិបរិស័ទជិតឆ្ងាយ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រមូលបច្ច័យបានសរុបចំនួន៤៤.០០០.០០០រៀល សម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាសដើម្បីយកទៅចាត់ចែងកសាងសមិទ្ធផលនានា ក្នុងវត្ត និងតម្រូវការតាមពុទ្ធអនុញ្ញាត៕

ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសកម្ពុជា និងគណៈកម្មាធិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធ ONLINE។ ហត្ថលេខីលើអនុស្សរណៈយោគយល់នេះ គឺរវាងឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងភាគីចិន តំណាងដោយលោក ZHANG QUAN អគ្គនាយកគ្រប់គ្រង គណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីក្រុងសៀងហៃ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា អនុស្សរណៈនេះនឹងជួយជំរុញការអភិវឌ្ឍលើកិច្ចការស្រាវជ្រាវរួមគ្នាថ្មីៗ រវាងអ្នកស្រាវជ្រាវកម្ពុជា-ចិន ការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរបច្ចេកទេស និងបច្ចេកវិទ្យា របកគំហើញថ្មីៗ រួមទាំងការសហការអនុវត្តគម្រោងថ្មីៗ។ ឯកឧត្តមបន្តថា អនុស្សរណៈយោគយល់នេះនឹងបង្កើននូវឱកាសសហការរួមគ្នាក្នុងអនុវត្តគម្រោងពាក់ព័ន្ធទៅនឹងចំណុចអាទិភាព ដូចជាការបណ្តុះបណ្តាលសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសិកម្ម និងការកែច្នៃកសិផល អនាម័យ និងសុខភាព បរិស្ថាន ព័ត៌មានវិទ្យា និងទូរគមនាគមន៍ ជាពិសេស […]

ព័ត៌មានជាតិ

សម្តេច ហេង សំរិន ៖ សូមបងប្អូនជនរួមជាតិសប្បាយរីករាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ

ភ្នំពេញ ៖ ទោះបីព្រះរាជពិធីអុំទូក ត្រូវរាជរដ្ឋាភិបាលសម្រេចមិនរៀបចំធ្វើនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ១៩ យ៉ាងណាក្តី តែនៅតាមខេត្ត ក្រុងនានា បានប្រារព្ធពិធីការប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែក នៅតាមវត្តអារាម និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានរៀបចំពិធី អកអំបុក យ៉ាងសប្បាយរីករាយ តាមទំនៀបទម្លាប់ប្រពៃណីជាតិរបស់យើង។ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងឱកាសឈប់សម្រាកពីការងារដូច្នេះ បងប្អូនជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត បានយ៉ាងសប្បាយរីករាយនៅតាមរមណីដ្ឋាននានា ទូទាំងប្រទេស។ ទន្ទឹមនឹងនោះសហគមន៍ទេសចរណ៍ រមណីដ្ឋាននានា បានកំពុងរៀបចំកែលម្អឱ្យកាន់តែប្រសើរឡើង ក្នុងការត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលក្រោយវិបត្តិកូវីដ១៩ បញ្ចប់ផងដែរ។ សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈដែលប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតដោយជំងឺ ពុំទាន់មានថ្មាំព្យាបាលនេះនៅឡើយទេ។ សូមបងប្អូនជនរួមជាតិជួបតែសុខសុវត្ថិភាព នៅក្នុងការធ្វើដំណើរកម្សាន្ត ទាំងពេលទៅនិងពេលអញ្ជើញត្រឡប់មកវិញ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ៕ (ខ្លឹមសារទាំងស្រុងពីផេកសម្តេច ហេង សំរិន)

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ស្នើមហាគ្រួសារនិវត្តជន សូមបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិកជាតិនិយមដល់កូនចៅជំនាន់ក្រោយ

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានស្នើដល់លោកឳពុក អ្នកម្តាយ អ៊ុំប្រុស អ៊ុំស្រីទាំងអស់ សូមបណ្តុះខាកខ្ជាក់នូវវប្បធម៌កតញ្ញូ និងចរិកជាតិនិយម ដល់កូនចៅយើងជំនាន់ក្រោយ ឱ្យបានដឹង និងយល់កាន់តែច្បាស់ ពីប្រវត្តិសាស្ត្រនៃការដឹកនាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។ ឯកឧត្តមបានស្នើបែបនេះនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនមហាគ្រួសារនិវត្តជន ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ១ពាន់នាក់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណសាលាខេត្តពោធិ៍សាត់។ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែគិតគូរ និងបារម្ភពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។ ឯកឧត្តមបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់មួយទេ […]

ព័ត៌មានជាតិ

ចៅហ្វាយស្រុកខ្សាច់កណ្តាលលោកប៊ុន ផេង ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំ ចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!

ដើមហេតុៈ ដំបូងឡើយ ម្ចាស់ដី ឈ្មោះ សុខ វណ្ណារ៉ា ទិញដីធ្វើស្រែយូហើយ បន្ទាប់មកឡានដឹកដីរបស់លោកលោក ថាវ ស្រៀង បានចាក់ដីធ្វើផ្លូវ រហូតដល់អាច៍ដីហូរចូល ស្រែគាត់ ប្រវែងជាង១ម៉ែត្រ ហើយគាត់ក៏សម្រេចចិត្តដាំបង្គោល នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ នៅពេលកំពុងធ្វើរបង ខាងលោក ថាវ ស្រៀង ចុះទៅហាមឃាត់ជាងធ្វើរបង ហើយបានតេហៅខាងឃុំ បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ ក៏ចុះទៅដែរ កំណត់យក៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនព្រម ព្រោះគាត់ថា ផ្លូវនេះប្រហែលជាង១២ម៉ែត្រ។ ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អង្គប្រជុំក្នុងសាលាឃុំ ដែលមាន ក្រុមប្រឹក្សាឃុំ៣នាក់ ស្មៀន១នាក់ លោកថាវ ស្រៀង(ម្ចាស់ក្រុមហ៊ុនជីក និងដឹកដី)១នាក់ លោក សុខ វណ្ណារ៉ា និងលោក សុខ សុវណ្ណ (ម្ចាស់ដីស្រែខាងជើងផ្លូវ កំពុងដាំរបង) លោក រុន […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញជាកិត្តិយសក្នុងពិធីផ្ដល់សម្ភារៈកសិកម្មដល់សមាជិកបណ្ដុំអាជីវកម្មចំនួន១១៦នាក់ក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណីដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រី មកពី៤ឃុំ សរុបចំនួន១១៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈដែលពិធីនេះក៏មានការចូលរួមពីអាជ្ញាធរស្រុកព្រៃនប់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមត្រីនៅព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុបានរាយការណ៍ថា អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា “ASPIRE” ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ថ្ងៃនេះយើងរៀបចំផ្តល់កូនមាន់ កូនត្រី ចំណី និងសម្ភារៈសម្រាប់គាំទ្រដល់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងចិញ្ចឹមត្រីនៃកម្មវិធី ASPIRE នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់។ លោកបន្តថា នៅឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី […]

ព័ត៌មានជាតិ

ជនជាតិចិន៣នាក់ត្រូវនគរបាលស្រុកកំពង់សីលាឃាត់ខ្លួនរួមនិងគ្រឿងញៀនមួយចំនួន

ខេត្តព្រះសីហនុ ៖ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលាបានចាត់តាំងលោក ចាន់ ពន្លក អភិបាលរងស្រុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះឆែកឆេរអាវុធជាតិផ្ទុះនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាបានឲ្យដឹងថា រថយន្តមួយគ្រឿងមកដល់គោលដៅត្រួតពិនិត្យបានបើកគេចពីការត្រួតពិនិត្យ ប៉ុន្តែសមត្ថកិច្ចបានដេញតាមឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ រថយន្តនេះម៉ាកស្តារិច ពណ៌ទឹកប្រាក់ បើកបរដោយជនជាតិចិន មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុមានអ្នករួមដំណើរចំនួន០៣នាក់ (ទាំងអ្នកបើកបរ) មានឈ្មោះទី១-ឈ្មោះ Feng Yu  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន អ្នកបើកបរទី២-ឈ្មោះ  Gao Ying Kai ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិចិន អ្នករួមដំណើរ និងទី៣-ឈ្មោះ Vu Thi Minh Hien ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាមអ្នករួមដំណើរ។ នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានត្រួតពិនិត្យឃើញមានម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់ […]

ព័ត៌មានជាតិ

ដឹងមូលហេតុដែលបង្កឲ្យឈ្មោះ ទឹម រ៉ុង និងឈ្មោះ តាន់ ពិសិដ្ឋ ជាមន្ត្រីនគរបាលប៉ុស្តិ៍ វាយតប់គ្នាហើយ!

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបានព័ត៌មានពីអាខោនហ្វេសប៊ុកដែលមានឈ្មោះ (Pa Rak Sa) ដែលបានបង្ហោះថា “គ្រាន់តែគាត់ទៅប្តឹងបាត់របស់ មេប៉ូលិសសង្កាត់បិតត្រាំង និងកូនចៅរបស់គាត់បានព្រួតគ្នាវៃ” គាត់ដល់ថ្នាក់នឹង ហើយករណីនេះ បន្ទាប់ពីទទួលបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដោយបានឃើញអាខោនហ្វេសប៊ុកខាងលើនេះបានបង្ហោះពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ដឹកនាំកម្លាំងចុះទៅស្រាវជ្រាវជាបន្ទាន់ ជាលទ្ធផលរកឃើញថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង០៧នាទី ឈ្មោះ ទឹម ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ បានទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ដោយស្តាប់ទូរស័ព្ទមានការភាន់ច្រឡំគ្នាធ្វើឲ្យមានការលើសលួសពាក្យសម្តីរវាងឈ្មោះ តាន់ ពិសិដ្ឋ និងឈ្មោះ ទឹម ចំរ៉ុង ហើយឈានដល់ការជួបគ្នាបង្កការវាយប្រតប់គ្នាររហូតមានកម្លាំងប្រជាការពារចំនួន ៤នាក់ចូលមកឃាត់ និងបានវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បណ្តាលឲ្យរងរបួសស្រាលតែម្តង។ លុះព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក […]

ព័ត៌មានជាតិ

អាជ្ញាធរមីនរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន តំណាងអង្គការ UNDP និង DFID។ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នាពេលកន្លងមក។ ក្នុងឱកាសនោះឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖ ១. បង្កើនស្មារតីទទួលខុសត្រូវ តម្កល់ប្រយោជន៍ជាតិខ្ពស់ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ឱ្យ ២. ពិភាក្សាស៊ីជម្រៅ រកអោយឃើញចំនុចខ្លាំង ពិសេសចំនុចខ្សោយ ដើម្បីរួមគ្នាដោះស្រាយ ៣. ត្រូវចែករំលែកបទពិសោធន៍ រវាងបុគ្គល និងបុគ្គល រវាងនាយកដ្ឋាននិងនាយដ្ឋាន ពិសេស បទពិសោធន៍នៃការដឹកនាំពីបណ្តាប្រទេសជឿនលឿនលើពិភពលោក ដែលជាយន្តការដោះស្រាយងាយៗក្នុងការរួមចំណែកនៃការដឹកនាំប្រកបដោយចីរភាព ៤. រួមគ្នា និងសហការល្អ ជាមួយបណ្តាប្រទេសជាមិត្ត នឹងដៃគូអភិវឌ្ឍន៍ អង្គការនានា កៀរគររកជំនួយ ជាថវិកា មធ្យោបាយសម្ភារៈ […]