ព័ត៌មានជាតិ

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ចាប់ផ្តើមហើយ, អភិបាលខេត្តស្នើឱ្យអាជ្ញាធរពិនិត្យ និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណង

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះប្រារព្ធធ្វើនៅ សាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power)របស់កូរ៉េ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។ ក្នុងកិច្ចប្រជុំនោះ ក៏មានរបៀបវារៈ ផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការទទួលពាក្យរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង លើទីតាំងដីគម្របព្រៃឈើ និងតំបន់ការពារធនធានធម្មជាតិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាក្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានផងដែរ។ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមមានការគាំទ្រយ៉ាងពេញទំហឹង […]

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ កម្ពុជាមានស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា (ភោជនីយដ្ឋាន ឡោវទីហ្វាង) កាលពីរាត្រីថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ពិធីនេះមានការចូលរួមពីលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ជាង ស៊ីចុង ជាប្រធានសមាគមនមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជានិងលោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាគមមិត្តភាពពាណិជ្ជករចិននៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា  ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថេរភាពនយោបាយល្អ […]

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន២០១៦ -២០៣០ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យនៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លី សាមិ សមាជិក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរផែនការរាជធានី-ខេត្តចំនួន១៣ មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថា ការបើកវគ្គសិក្ខាសាលានាពេលនេះ ក្នុងគោលបំណង ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈ ការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយ ជាពិសេស មន្រី្តមន្ទីរផែនការថ្នាក់រាជធានី-ខេត្ត មន្រី្តរាជការតាមមន្ទីរជំនាញ ព្រមទាំងសង្គមស៊ីវិល យល់ដឹងបន្ថែមទៀតអំពីទស្សនទាន និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដែលបានរំលេចនៅក្នុងគោលនយោបាយជាតិ […]

ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវចំនួន៤ ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដំណាំកសិឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៥០

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នាព្រឹកអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍។ ក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Gray Ellem ជាដៃគូអភិវឌ្ឍន៍ក្នុងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងមតិរបស់លោក ចាន់ សីហា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពលំហូរទឹកនៅតាមតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពលំហូរទឹក នៅតាមតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខនៅព្រឹកថ្ងៃអាទិត្យ១០ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ផងដែរថា តាំងពីរំលងអធ្រាត្រថ្ងៃទី២៦ ខែកញ្ញា រហូតមកដល់ថ្ងៃត្រង់ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច វិធានការបន្ទាន់ បានចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិច។ សំរាមនៅតែជាបញ្ហាប្រឈមដែលបណ្តាលឲ្យស្ទះលំហូរនៃផ្លូវទឹកបណ្តាឲ្យមានការជន់លិចផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ដល់២៩ ខែកញ្ញានេះភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់តំបន់មាត់សមុទ្រ និងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ រលកសមុទ្រខ្ពស់ៗ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋប្រជានេសាទ និងអ្នកទេសចរណ៍  មេត្តាប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព ចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិមានបំណងទៅកំសាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុសូមលើកពេលទៅកំសាន្តដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ មាត់អូរប្រឡាយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ហើយសូមចូលរួមរក្សានូវអនាម័យទាំងអស់គ្នា ដោយកុំបោះចោលសំរាម ក៏ដូចជាកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយនាំឱ្យមានការកកស្ទះប្រព័ន្ធលូនិងទឹកហូរមិនទាន់អាចបង្កទៅជាជំនន់ទឹកភ្លៀងលិចលំនៅដ្ឋានក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

ព័ត៌មានជាតិ

ករណីសង្សយ័ ឆ្លងជំងឺឈីកនៅស្រុកល្វាឯមរយៈពេល២ថ្ងៃនេះកើនឡើងជាង៣០០នាក់ហើយ

ខេត្តកណ្តាល ៖ យោងតាមទិន្នន័យចុងក្រោយមន្ទីរសុខាភិបាលខេត្តកណ្តាលគិតត្រឹមល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានរកឃើញករណីសង្ស័យជំងឺគ្រុនឈីក នៅស្រុកល្វាឯម សរុបជាង៣០០នាក់ ហើយបច្ចុប្បន្ននេះ កំពុងបានយកចិត្តទុកដាក់ខ្ពស់ ពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យ និងជួយទំនុកបំរុងយ៉ាងពេញទំហឹងពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ដោយឡែកចំពោះសុខភាពអ្នកស្រុកទាំងនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពង់ធ្វើតេស្តឈាមបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវសាធារណៈ ក្រសួងសុខាភិបាល រង់ចាំលទ្ធផលចុងក្រោយថា តើអ្នកភូមិទាំងនោះឆ្លងជំងឺគ្រុនឈីកពិតមែន ឬយ៉ាងណានោះ។ ជុំវិញស្ថានភាពសង្ស័យជំងឺគ្រុនឈីកនេះ​ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា​ គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋបានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦នាក់ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន១៩នាក់ស្ថិតក្នុងករណីសង្ស័យថា មានជំងឺគ្រុនឈីក។ ទាំងពុកម៉ែបងប្អូន ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។ គួរបញ្ជាក់ថា ករណីអ្នកស្រុកល្វាឯម សង្ស័យថា ឆ្លងជំងឺឈីកគឺផ្ទុះឡើងនៅភូមិពាមស្តី ឃុំព្រែកឫស្សី ដែលជាមូលដ្ឋាន ឃុំដាច់ស្រយាល មានភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តព្រៃវែង។ ដោយសារមូលដ្ឋានឃុំនេះ បើនៅរដូវវស្សាទឹកជំនន់ជន់លិចជារៀងរាល់ឆ្នាំ ធ្វើឲ្យការធ្វើដំណើរជួបការលំបាក ហើយប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ដោយមធ្យោបាយទូក។ ប្រឈមបញ្ហានេះ ទើបអាជ្ញាធរមូលដ្ឋាន បានបញ្ជូនបងប្អូនមកស្នាក់បណ្តោះអាសន្ន […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា ទោះបីមានបញ្ហាកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកកម្ពស់គុណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ភ្នំពេញ ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ទោះបីមានបញ្ហាជំងឺកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកកម្ពស់គុណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ក្នុងនោះកម្ពុជាបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ព្រមទាំងបានសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ជាងនេះទៀត ថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ១០០ទៅ១៥០លានដុល្លារអាមេរិក ដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនៅក្នុងក្រុងសៀមរាប។ ឯកឧត្តមថ្លែងបែបនេះថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលឯកឧត្ដមបានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលដឹកនាំដោយលោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីឯកឧត្ដម Michael Michatlak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ លោកJack Myint អ្នកគ្រប់គ្រងនិងជាតំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា លោកស្រី កុសុម៉ា គឹម ទីប្រឹក្សាUS-ABC […]

ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស

ខេត្តកំពត ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ សូមជម្រាបថា សំណង់ស្ទាក់ទឹកខាងលើត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ។ បន្ទាប់ពីបានសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករលើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង៣៨០ហិកតាក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ ក្រុមការងារសាងសង់ជាមន្រ្តីបច្ចេកទេសក្រសួង ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕

ព័ត៌មានជាតិ

រដ្ឋាភិបាលសម្រេច​លើកពេលរៀបចំបុ​ណ្យសមុទ្រនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលបានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុដើម្បីបង្ការការពារសុវត្ថិភាព ប្រជាពលរដ្ឋនិងភ្ញៀវទេសចរពីជំងឺកូវីដ-១៩។បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថាដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុក្នុងអំឡុងខែធ្នូឆ្នាំ២០២០។ម្យ៉ាងទៀតពិធីបុណ្យសមុទ្រដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រគឺជាព្រឹត្តិការណ៍មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិនិងប្រទេសមួយចំនួនពីតំបន់អាស៊ាននិងអាស៊ីផងដែរ។ដោយពិនិត្យឃើញថាសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩នៅប្រទេសខ្លះក្នុងតំបន់និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយនិងតាមការស្ទាបស្ទង់បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមកគឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថានឹងអាចមកចូលរួមបានផងដែរនោះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ៕

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រឡប់មកពីប្រទេសម៉ាលី

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងគណៈប្រតិភូ បានអញ្ជើញទៅជួបសំណេះសំណាលជាមួយនាយទាហាន-ពលទាហាននៃកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រលប់មកពីបេសកកម្មនៅប្រទេសម៉ាលី ហើយដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នៅក្នុងមតិសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលក្លាហាន អង់អាច ម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈច្បាស់លាស់ បំពេញបេសកកម្មបានទទួលជោគជ័យ និងទទួលបានការកោតសរសើរថាមានវិន័យ និងសីលធម៌ខ្ពស់ ដែលទាំងអស់នេះ បានជួយលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាបន្ថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើការសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកងកម្លាំងទាំងអស់ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន មន្រ្តីសុខាភិបាល និងមន្រ្តីជំនាញរបស់ក្រសួង- ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ធានាសុវត្ថិភាព និងផ្តល់ការទំនុកបម្រុងគ្រប់គ្រាន់ក្នុងអំឡុងពេលអនុវត្តវិធានចត្តាឡីស័កនេះ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ […]