ស្ទឹងត្រែង:សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធបទល្មើសកាប់ទន្ទ្រានរានឈូសឆាយដីព្រៃខុសច្បាប់ប្រព្រឹត្តនៅឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរសនោះដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។ សូមបញ្ជាក់ថាជនសង្ស័យឈ្មោះម៉ាជេត ហូសេនហៅពៅអាយុ៣៥ ឆ្នាំមានស្រុកកំណើតនៅភូមិជីធាងឃុំសេដាស្រុកតំបែរខេត្តត្បូងឃ្មុំ។ជនសង្ស័យបានមករស់នៅភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងអស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយពីបុរសរូបនេះបានយកគ្រឿងចក្រទៅឈូសឆាយកាប់រានយកដីព្រៃនៅភូមិស្វាយរៀងឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែងក៏ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកជេតខេមរាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២០។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនរូបនេះទៅតុលាការ។ខាងតុលាការបានចោទប្រកាន់ដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទកាប់រានព្រៃឈូសឆាយដីព្រៃដីព្រៃធ្វើជាកម្មសិទ្ធិ។រីឯគ្រឿងចក្រក៏ត្រូវបានដកហូត៕
Month: August 2020
អាជ្ញាធរខេត្តប្រើវិធានការរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវឱ្យរៀបរយឡើងវិញ
កំពង់ចាម:ការលក់ដូរ,ការសង់សំណង់,និងការចាក់ដីលើចំណីថ្នល់ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណនៅផ្សារផ្អាវស្រុកបានបាធាយត្រូវបានរៀបរយឡើងវិញក្រោយពីអាជ្ញាធរខេត្តប្រើប្រាស់វិធានការអនុវត្តជាក់ស្តែងរយ:ពេលប្រមាណមួយខែកន្លងទៅ។ប៉ុន្តែនៅតែបន្តដាក់កម្លាំងប្រចាំការឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង។ លោក ម៉ោង ទាវ មេឃុំផ្អាវបានឱ្យដឹងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ថា ផ្លូវខាងមុខ និងចំហៀងផ្សារទាំងពីរខ្សែមានលក្ខណ:ធំទូលាយជាងកាលពីខែមុន។បន្ទាប់ពីគណ:កម្មការចម្រុះរបស់ខេត្តដឹកនាំដោយលោក អ៊ុំភឿន គុណវុឌ្ឍអភិបាលរងខេត្តកំពង់ចាម និងលោកសំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្តនេះ បានចុះជួបផ្ទាល់ជាមួយបងប្អូនអាជីវករដែលលក់ដូរលើចំណីថ្នល់ ឱ្យចូលលក់ក្នុងផ្សារវិញនោះ។ លោកមេឃុំផ្អាវបានឱ្យដឹងទៀតថា គណ:កម្មការមួយនេះ បានសុំឱ្យម្ចាស់លំនៅស្ថាន ឬហាងទំនិញដែលសង់សំណង់បំពានលើចំណីថ្នល់រុះរើ និងកាត់តម្រឹមឱ្យផុតពីចំណីថ្នល់ ហើយបានឈូសឆាយសម្អាតដីចេញពីលើទ្រូងថ្នល់ និងកាយដីចេញដែលបង្កឱ្យស្ទះទឹកលើថ្នល់។ ឥឡូវជាលទ្ធផលវិធានការរៀបចំសណ្តាប់ធ្នាប់ ផ្សារផ្អាវបានសម្រេចស្ទើរ ១០០ ភាគរយ គឺនៅសេសសល់ការងារប្រព័ន្ធរំដោះទឹក និងបញ្ហាសំណង់ខាងក្រោយផ្សារនេះប៉ុណ្ណោះ។ ប៉ុន្តែជុំវិញករណីរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវនេះតាមប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តបានឱ្យដឹងថា ក្នុងការដឹកនាំមន្ត្រីចុះពិនិត្យផ្សារផ្អាវកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមសម្រេចឱ្យអាជ្ញាធរស្រុកបាធាយបន្តអនុវត្តការងារដែលនៅសល់រហូតទទួលបានលទ្ធផលទាំងស្រុង។ គួរបញ្ជាក់ថា កាលពីចុងខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ចាមបានបង្កើតគណ:កម្មការចម្រុះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ក្រោយពីមានសំណើសុំជួយអន្តរាគមន៍ពីអាជ្ញាធរស្រុកបាធាយ។ ដោយសារផ្សារមួយនេះដែលមានតូបនិងគ្រែលក់ដូរសរុបចំនួន២៥៤កន្លែងបែរជាមានអ្នក់លក់ដូរលើចំណីថ្នល់ចំនួន ២៦៥ កន្លែង គឺបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ បើទោះជាអាជ្ញាធរស្រុកនេះធ្លាប់បានចេញលិខិតជូនដំណឹងនិងណែនាំឱ្យចូលទៅលក់នៅក្នុងផ្សារយ៉ាងណាក្តី៕
រដ្ឋលេខាធិការណែនាំប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រះសីហនុថ្មី ត្រូវបំពេញតួនាទីឲ្យមានតម្លាភាព ប្រសិទ្ធភាពប្រកបដោយវិជ្ជាជីវៈខ្ពស់
ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុមានពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដោយលោកស៊ុន ថូងអតីតប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចូលនិវត្តន៏ជំនួសដោយលោកជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីនារសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ទើបនឹងទទួលតំណែងបានធ្វើការប្តេជ្ញាចិត្តចំនួន ៦ចំណុចរួមមាន ៖ ទី១.សហការ […]
ប្រកាសប្រធានគណៈកម្មការគ្រប់គ្រងថ្មីនៃសាកលវិទ្យាល័យបាត់ដំបង
ភ្នំពេញៈ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានប្រកាសជាប្រធានគណៈកម្មការគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យបាត់ដំបង និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន១៧នាក់ផ្សេងទៀត ។ ពិធី ប្រកាសនេះ បានធ្វើឡើងក្រោមវត្តមានើផល យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងថា ជាក្ដីស្រមៃរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចចង់ឱ្យគ្រប់សាលា ក្លាយជាសាលាភូមិន្ទភូមិភាគ ឬក៏ជាសាលាឧទ្ធណ៍ និងក្លាយជាមជ្ឍ មណ្ឌលគរុកុសលភូមិភាគ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជាទំពាំងស្នងឬស្សី បានសិក្សាបន្ថែមទៀត។ លោក ស សុខា បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា […]
សង្វៀនមាន់១កន្លែងត្រូវសមត្ថកិច្ចបង្ក្រាបរឹបអូសម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួន
ពោធិ៍សាត់៖សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យរួមជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុងបានចុះបង្ក្រាបល្បែងស៊ីសងប្រជល់មាន់មួយកន្លែងនិងបានរឹបអូសម៉ូតូ៦គ្រឿងនិងវត្ថុតាងជាច្រើន។ ការបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងភ្នាល់ដាក់លុយនេះបានធ្វើឡើងនៅភូមិកវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលដែលស្ថិតនៅក្នុងការបង្ក្រាបបានឱ្យដឹងថាៈជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមានៈមាន់គកចំនួន៤ក្បាលរួមនិងសម្ភារសង្វៀនប្រជល់មាន់និងម៉ូតូចំនួន៦គ្រឿង។ដោយឡែកក្រុមអ្នកញៀននិងល្បែងប្រជល់មាន់នៅពេលសមត្ថកិច្ចទៅដល់ពួគគេបានរត់គេចបាត់អស់៕
ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីរវាងក្រុមហ៊ុននិងពលរដ្ឋ១៥៧គ្រួសារ
ព្រះវិហារ៖កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០លោក ហោ ប៊ុនហួរ អភិបាល ស្រុករវៀង បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ភូមិបាល,ច្បាប់រដ្ឋបាលព្រៃឈើ ,ពាក់ព័ន្ធនឹងវិវាទដីធ្លីរវាងក្រុមហ៊ុន គឹមជាធួន ជាមួយប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ នៅក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ លោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថាៈក្រុមហ៊ុន គឹម ជាធួន បានវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១១ លើផ្ទៃដីចំនួន ៨.៨៤៦ហិកតា ។នៅឆ្នាំ២០១៤ ត្រូវបានក្រុមការងារឃ្វាលចេញនូវដីប៉ះពាល់ចំនួន ៩១៤គ្រួសារ ស្មើនឹង២.២៣០,៨១ហិកតា ដោយក្រុមហ៊ុននៅសល់ផ្ទៃដីសរុបចំនួន ៦.៦១៥,១៩ហិកតា។ ក្រោយពីបានស្តាប់នូវការផ្សព្វផ្សាយច្បាប់ភូមិបាល និងច្បាប់រដ្ឋបាលព្រៃឈើរួចមក បងប្អូនប្រជាពលរដ្ឋ ក៏មានសំណួរសួរទៅខាងក្រុមការងារ។ ភ្លាមៗនោះជំនាញពាក់ព័ន្ធបានធ្វើការបកស្រាយ និងបញ្ជាក់យ៉ាងច្បាស់ជូនដល់បងប្អូនប្រជាពលរដ្ឋទៅតាមសំណួរនីមួយៗ។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។ លោកអភិបាលស្រុក បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនគឹមជាធួនសូមកុំជឿតាមការញុះញុង បំផុសបំផុលពីសំណាក់មេខ្យល់ពីក្រោយខ្នង និងសូមឱ្យប្រជាពលរដ្ឋកុំបន្តការកាប់រាន […]
រថយន្តបើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យបុរសពីរនាក់ស្លាប់និងរបួសលើផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖អ្នករកស៊ី បេះឃ្មុំ ២នាក់ បានស្លាប់និងរបួសធ្ងន់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ មន្ត្រីប៉ូលីសចរាចរណ៍ ស្រុកស្ទឹងហាវបានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឱ្យភាគីខាងម៉ូតូបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។ ប្រភពដដែលប្រាប់ថារថយន្តម៉ាក kia ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2A – 7098 មានទិសដៅភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុកប៉ះម៉ូតូ១គ្រឿង ឌុបគ្នា២នាក់នៅចំណុចកើតហេតុ។ ចំណែកម៉ូតូម៉ាកHondaសង់c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំ ពេញ 1AD- 5910 បើកបរដោយឈ្មោះ សាយ ស៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរបានស្លាប់នៅភូមិ ព្រីង ឃុំរលាំងចក ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ។ មុខរបរ […]
ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន០៤គ្រួសារដល់លំនៅដ្ឋានរៀងៗខ្លួន
ខេត្តព្រះសីហនុ ៖ បើទោះបីជាមានការហត់នឿយយ៉ាងណាក្តី នៅរសៀលថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន០៤គ្រួសារដល់លំនៅដ្ឋានរៀងៗខ្លួន ស្ថិតឃុំចំនួន២ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោងតាមការបញ្ជាក់ពី លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា អតីតយុទ្ធជនកម្ពុជាចំនួន០៤ គ្រួសាររួមមាន ៖ ទី១.ឈ្មោះ មុំ ថារ៉ា ភេទប្រុស និវត្តជន ស្ថិតនៅភូមិ១ ឃុំអូរត្រេះ។ ទី២.ឈ្មោះ សំ សារឿន ភេទប្រុស ពិការជើង ស្ថិតនៅភូមិ២ ឃុំកំពេញ។ ទី៣.ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក និងទី៤.ឈ្មោះ ឈឿន […]
ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ
ភ្នំពេញ ៖ ខណៈការរាត្បាតនៃជំងឺកូវីដ-១៩ នៅតែអូសបន្លាយអស់ពេលជាច្រើនខែមកហើយនោះ បានធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសជាច្រើនក៏បានខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍របស់ខ្លួនខ្លាំងណាស់ដែរ ដោយប្រទេសខ្លះអាចទប់ទល់ស្ថានការណ៍បាន រីឯប្រទេសខ្លះទៀតក៏ជួបនូវការបរាជ័យទៅវិញក៏មាន។ ជាក់ស្ដែងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូខន់ហ្វឺរិន ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញឱ្យបាន នាកំលុងពេល និងក្រោយពេលវិបត្តិកូវីដ។ ថ្វីដ្បិតកិច្ចប្រជុំនេះជារឿងរបស់ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានអ្នកចូលរួមផ្សេងទៀតមកពីជុំវិញពិភពលោក ដែលមានទាំងស្ថាប័នសាធារណៈ និងផ្នែកឯកជនសរុបប្រមាណ ១,០០០នាក់។ ភាគីកម្ពុជាត្រូវបានដឹកនាំការចូលរួមដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមចែករំលែកបទពិសោធន៍ជាច្រើនជូនអង្គប្រជុំអនឡាញនេះ។ ប្រធានបទដែលបានលើកយកមកពិភាក្សា គឺមានដល់ទៅ ១០ជំពូក ពាក់ព័ន្ធនឹងកិច្ចការនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ការអនុវត្តគោលការណ៍នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីគោលដៅទេសចរណ៍មានសុវត្ថិភាពទៅកាន់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាពមួយទៀត និងកិច្ចពិភាក្សាលើការដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ និងការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញជាដើម។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល […]