អបអរសាទរខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១កក្កដានេះ។បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈឆ្នាំ២០០៨ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។ សូមថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕
Month: July 2020
ពលរដ្ឋខ្មែរចំនួន៧៩នាក់មកពីប្រទេសហ្ស៊កដានី ឥណ្ឌា និងប៉ាគីស្ថាន នឹងមកដល់កម្ពុជាវិញនៅព្រឹកនេះ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក គុយ គួង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា មានប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ នឹងត្រឡប់មកពីប្រទេសហ្ស៊កដានី, ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញនៅព្រឹកនេះ តាមជើងហោះហើរចំនួន២ផ្សេងគ្នា។ តាមលោក កុយ គួង បានបញ្ជាក់ថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ដែលត្រូវបានរោងចក្រវាយនភណ្ឌចំនួន០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ្ស៊កដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨៖១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ។ ដោយឡែកនៅព្រឹកថ្ងៃនេះដែរក៏មានពលរដ្ឋកម្ពុជាចំនួន៥០នាក់ (ជាអ្នកដំណើរទូទៅអ្នកមកពីពិនិត្យជំងឺ និងនិស្សិត) មកពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ក៏នឹងធ្វើដំណើរត្រឡប់មកកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី […]
គយកម្ពុជា និងដៃគូអភិវឌ្ឍផ្សព្វផ្សាយស្តីពីលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ
ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Raffles Le Royal មានប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ (Time Release Study-2019) ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានការចូលរួមពីចម្ងាយតាមរយៈ Video Conference ពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, អង្គការគយពិភពលោក និងចូលរួមដោយផ្ទាល់ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា […]
កិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុបវត្តមានចំនួន៥០នាក់។ របៀបវរៈ នៃកិច្ចប្រជុំនេះមាន ៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣។ ២- ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។ ៣- ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីររ៉ែ និងថាមពលអំពីវិធានការលើទីតាំងស្ថានីយ៍ប្រេងឥន្ទន ដែលគ្មានច្បាប់អនុញ្ញាត […]
រីករាយទិវាឧទ្យានុរក្សពិភពលោក
ភ្នំពេញ៖ទិវាឧទ្យានុរក្សពិភពលោកបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះដោយកំណត់យកថ្ងៃទី៣១ខែកក្កដាជារៀងរាល់ឆ្នាំ។ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធ ឧទ្យានុរក្ស អន្តរជាតិ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧សម្រាប់ប្រទេសកម្ពុជា។ យោងតាមគេហទំពរ៌(website)ក្រសួងបរិស្ថានបានឱ្យដឹងទៀតថាៈ ក្រសួងបរិស្ថានបានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធអង្គការជាតិនិងអន្តរជាតិព្រះសង្ឃសិស្សានុសិស្សសហគមន៍មូលដ្ឋានសាធារណជន និងស្ថាប័នឯកជននានាយ៉ាងច្រើន។ ទិវា ឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង៖ -ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សដែលបានតស៊ូលះបង់និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។-លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្ត្រីឧទ្យានុរក្សនៅកម្ពុជាអំពីការតស៊ូលះបង់របស់មន្ត្រីឧទ្យានុរក្សក្នុងការថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។-ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្ត្រីឧទ្យានុរក្សដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព៕
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានបន្ថែមប្រវត្តិសាស្រ្តថ្មី ប៉ុន្តែនៅរក្សាបេសកកម្មដដែល
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានបន្ថែមប្រវត្តិសាស្រ្តថ្មី ប៉ុន្តែនៅរក្សាបេសកកម្មដដែល។ ឯកឧត្តមថ្លែងបែបនេះក្នុងពិធីប្រកាសជាផ្លូវការនៃការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក តាមអនុក្រឹត្យលេខ១២២ អនក្រ.បក ដែលត្រូវបានប្រារព្ធធ្វើ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយទទួលបានការកែសម្រួលផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោងក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជាបញ្ជាការដ្ឋានទ័ពពិសេសក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំជាកងអន្តរាគមន៍ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មី កងពលក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហានរបស់អង្គភាពផ្ទាល់។ ប៉ុន្តែបេសកកម្ម គឺនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា នេះគឺជាជំហានថ្មីមួយទៀតប្រកបដោយមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ, សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ពពិសេសឆត្រយោង៩១១ផ្ទាល់ ហើយក៏បានបង្ហាញឱ្យឃើញការទទួលស្គាល់សមត្ថភាព, ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចកន្លងមករបស់យោធិនទូទាំងអង្គភាព។ សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ […]
ប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្តល់គ្រាប់ពូជបន្លែជូនកសិករ២១.១៧៨គ្រួសារមកពីស្រុកចំនួន៣
សៀមរាប៖កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)បានផ្តល់គ្រាប់ពូជបន្លែជូនប្រជាកសិករចំនួន២១.១៧៨គ្រួសារមកពីស្រុកចំនួន៣គឺស្រុកស្រីស្នំ,ស្រុកវ៉ារិន,និងស្រុកអង្គរជុំដោយឥតគិតថ្លៃពី។ការចែកគ្រាប់ពូជបន្លែនេះបានធ្វើឡើងស្ថិតនៅវត្តជ្រោយនាងងួនស្រុកស្រីស្នំខេត្តសៀមរាប។ ការផ្តល់គ្រាប់ពូជបន្លែនេះមានការចូលរួមពីលោកបណ្ឌិតវង់សណ្តាប់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជានិងលោក ង៉ាន់ភិរុណ អភិបាលរងខេត្តសៀមរាប។ លោកង៉ាន់ភិរុណអភិបាលរងខេត្តបានថ្លែងថាៈគ្រាប់ពូជបន្លែនេះចែកជូនដល់កសិករនិងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”ជាលក្ខណៈគ្រួសារ” ចំនួន ៣ស្រុក ស្រុកស្រីស្នំ ស្រុកវ៉ារិន និងស្រុកអង្គរជុំ ដែលមានបងប្អូនប្រជាកសិករសរុបចំនួន ២១.១៧៨គ្រួសារ ។ លោកបានបន្តថាការផ្តល់គ្រាប់ពូជបន្លែពីប្រព័ន្ធស្បៀងបម្រុងកម្ពុជានេះគឺជាជំរុញការដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារជាការជួយបង្កើតការងារនិងបង្កើនជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតងាយរងគ្រោះ។ជាពិសេសគ្រួសារបងប្អូនមួយចំនួនដែលត្រូវផ្អាកពីការងារបងប្អូនចំណូលស្រុកមកពីប្រទេសជិតខាងដោយសារតែវិបត្តិជំងឺកូវី១៩ជាដើម។ លោកបណ្ឌិតវង់សណ្តាប់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានថ្លែងថាៈការអនុវត្តប្រព័ន្ឋនេះគឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលដល់ការលើកទឹកចិត្តនិងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ។ ជាពិសេសនោះគឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាតឱ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ៕
ប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជំនួសឯកឧត្តម ច្រឹង ខ្មៅ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៦៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម អ៊ុន […]
គណៈកម្មការទី៨ នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារី បានអញ្ជើញជួបប្រជុំ សំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ ដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន នៅក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងបានបន្តពង្រឹងពង្រីក និងលើកម្ពស់នៃការអភិវឌ្ឍន៍សង្គមកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន ការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាល សាធារណៈ និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល សម្រាប់ប្រយោជន៍សហគមន៍ និងប្រជាជនក្នុងមូលដ្ឋាន។ ឯកឧត្តមបន្តថា ក្នុងវិស័យនៃសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃរដ្ឋសភាខេត្តស្ទឹងត្រែង បានពង្រឹងវិស័យបម្រើសេវាថែទាំ និងព្យាបាលជំងឺបានយ៉ាងល្អប្រសើរ និងបានបណ្តុះបណ្តាលនិស្សិតក្នុងគិលានុបដ្ឋាក ទប់ស្កាត់ការប្រយុទ្ធប្រឆាងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។ ក្នុងនោះ ខេត្តបានគ្រប់គ្រងមុxសញ្ញាបេឡាជាតិរបបសន្តិសុខសង្គមបាន៣៩៦នាក់ មានអ្នកក្នុងបន្ទុកចំនួន៤៣៩នាក់និងមុខសញ្ញាក្នុងបន្ទុក១៧៤០នាក់ ខេត្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្តី្រមានផ្ទៃពោះ កុមារក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩ […]
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន សម្រេចដាក់វិន័យនគរបាលខេត្តព្រៃវែង០៧នាក់ដែលប្រព្រឹត្តខុសវិន័យ
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង០៧នាក់ ដែលបានប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ ៖ ១.នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែងបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។ ២.កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនទាំង០២នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង […]