អន្តរជាតិ៖យោងតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិReutersកាលពីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នេះបានឱ្យដឹងថាតាមមន្ត្រីនគរបាលឥណ្ឌាបានឱ្យដឹងថា៖ហ្វូងសត្វស្វាមួយក្រុមបានចូលលុកលុយលួចសំណាកអ្នកឆ្លងជំងឺកូវីដ១៩ទៅបាត់។ សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងក្នុងសប្តាហ៍នេះនៅពេលដែលអ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់កំពុងតែដើរក្នុងបរិវេណសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយកន្លែងស្ថិតក្នុងទីក្រុងMeerutនៃរដ្ឋUttarPradesh។ក្រោយវាយឆ្មក់លើអ្នកបច្ចេកទេសរូបនោះក្រុមសត្វស្វាក៏បានប្រមូលយកសំណាកឈាមអ្នកជំងឺកូវីដ១៩ចំនួន៤នាក់ដែលកំពុងទទួលការព្យាបាល ហើយរត់គេចខ្លួន ទៅបាត់។ ដោយឡែកបើតាមអ្នកជំនាញឥណ្ឌា បានបញ្ជាក់ថាករណីមិនច្បាស់នោះទេថាតើសត្វស្វាអាចឆ្លងជំងឺ កូវី១៩ឬអត់ប្រសិនបើពួកវាប៉ះពាល់ជាមួយឈាមអ្នកដែលមានជំងឺនេះ។សូមបញ្ជាក់ថាគិតមកដល់ពេលនេះឥណ្ឌារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩សរុបជាង១៧ម៉ឺននាក់។ក្នុងនោះជិត៥នាក់ស្លាប់និងជាង៨ពាន់អ្នកបានជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា យោងតាមគេហទំព័រ worldometerបានបង្ហាញថាបច្ចុប្បន្នឥណ្ឌាឈរនៅតារាទី៩ ដែលមានអត្រាអ្នកឆ្លងច្រើនបន្ទាប់ពីប្រទេសអាឡឺម៉ង់៕
Month: May 2020
ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៦លាននាក់ ស្លាប់ជាង៣៦ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,០២៦,០៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦៦,៤១៥នាក់ និងជាសះស្បើយឡើងវិញ ២,៦៥៥,៩៥៣នាក់។ គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៩៣,២៦៣នាក់ ស្លាប់ចំនួន ១០៤,៥៣៩នាក់ និងជាសះស្បើយចំនួន ៥១៩,៣៨១នាក់៕
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំទទួលអំណោយកាកបាទក្រហមខេត្
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជារា៦គ្រួសារ ស្ត្រីមេម៉ាយមានកូនច្រើន១គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត១០ គ្រួសារ) សរុបចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា […]
រថយន្តមួយគ្រឿងបើកគេចម៉ូតូដឹកជ្រូក ជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូកាលពីម៉ោង៤ និង២៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បង្កឲ្យមនុស្សចំនួន៣នាក់បាក់ជើង និង១នាក់ទៀតបែកភ្នែកម្ខាង។ គ្រោះថ្នាក់នោះកើតឡើងចំណុចខាងកើតសាលាឆទានព្រៃវែង ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា មានម៉ូតូដឹកជ្រូក១គ្រឿង បានបត់កាត់ពីមុខរថយន្ត១គ្រឿង កំពុងបើកក្នុងទិសដៅពីលិចទៅកើត ហើយក៏បើកកាត់ពីមុខម៉ូតូ១គ្រឿងទៀតក្នុងទិសដៅច្រាសគ្នា ខណៈនោះដែរ ក៏មានរថយន្ត១គ្រឿងបើកមក ក៏បើកគេចពីម៉ូតូដឹកជ្រូក ហើយបុកគ្នាបង្កឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់គឺ៣នាក់របួសបាក់ជើងនិងម្នាក់ទៀតបែកភ្នែកម្ខាង។ ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួកបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក។ ចំណែកអ្នកបើកបរម៉ូតូដឹកជ្រូកបានគេចខ្លួននបាត់។ ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ លោកអធិការបានបញ្ជាក់ឲ្យដឹងថា គឺបណ្តាលមកពីរថយន្ត និងម៉ូតូបានបើកគេចពីម៉ូតូដឹកជ្រូកដែលបត់កាត់ពីមុខ៕
ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០លោកគឹមពង្សវីរៈអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារជាអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។ លោកបានដឹកនាំកិច្ចប្រជុំពិភាក្សាពីការបែងចែកក្រុមការងារបច្ចេកទេសចុះរៀបចំវេទិកាអ្នកពាក់ព័ន្ធពហុភាគី(MSP)បណ្តុំអាជីវកម្ម។នៅតាមឃុំស្រុកគោលដៅរបស់កម្មវិធី ASPIRE ដោយមានការចូលរួមពីទីប្រឹក្សាកម្មវិធីASPIRE ប្រធានការិយាល័យជំនាញនាយខណ្ឌរដ្ឋបាលជលផលតំណាងខណ្ឌរដ្ឋបាលព្រៃឈើនិងមន្ត្រីទីផ្សារកម្មវិធីASPIREសរុបទាំងអស់ ១១នាក់/ស្រី ៣នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ៕
រថយន្តពេទ្យដឹកអ្នករបួសទៅបុកជាមួយរថយន្តផ្សេងបណ្តាលឱ្យរបួស៧នាក់ទៀត
សៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៦រវាងថយន្តពេទ្យស្រុកក្រឡាញ់ដែលដឹកអ្នករបួសយកទៅមន្ទីរពេទ្យបានបុករថយន្តមួយគ្រឿងម៉ាកអ៊ីសុយស្ស៊ុយបណ្តាលឱ្យរងរបួស៧នាក់បន្ថែមទៀតនិងខូចខាតរថយន្តទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើ ផ្លូវជាតិលេខ ៦ ចំណុច ផ្លូវចូលភូមិរំដេងស្ថិតនៅ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីយប់ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ បានឱ្យថា រថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជរ ព័ណ៌ស ពាក់ស្លាកលេខ សៀមរាប រដ្ឋ១២.២.០៥៨០ជារថយន្តពេទ្យស្រុកក្រឡាញ់ បានដឹកអ្នករបួសឈ្មោះ ថី ថាំ ដែលរបួសដោយសាក្រឡាប់គោយន្តយកទៅព្យាបាលនៅពេទ្យក្រឡាញ់ ។ សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយ រថយន្តម៉ាកអ៊ីសុយស្ស៊ុយពាក់ស្លាកលេខ ថៃ៣១៨០ ដែលបើកបរក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេង បណ្តាលឱ្យរងរបួសទាំងសងខាង។ចំណែករថយន្តខូចខាតទាំង២គ្រឿង។ចំណែកអ្នករបួសត្រូវបានរថយន្តស៊ីរ៉ែនស្នាក់ការ៦១០ ដឹកមកមន្ទីរពេទ្យស្រុកក្រឡាញ់ដើម្បីសង្គ្រោះ។ អ្នករងរបួសទាំ៧នាក់គឺមាន ទី១,ឈ្មោះ ស្ងួន ចាយ ភេទប្រុស អាយុ៣៨ ឆ្នាំជាអ្នកបើកបររថយន្តម៉ាក ហ្វតរ៉េនជរ, ទី២ ឈ្មោះ ធឿម ប៊ុនយ៉ិញ ភេទប្រុស អាយុ២៧ឆ្នាំទី៣ឈ្មោះ ថាំ ធិប ភេទប្រុស អាយុ២០ឆ្នាំ ,ទី៤ ឈ្មោះ ឆាវ ចេន ភេទស្រី […]
ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានចែកឧបករណ៍កសិកម្ម
ព្រះវិហារ៖កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មីបានចូលរួមចែកឧបករណ៍កសិកម្មមានដូចជា:នាគស្រែ.ឧបករណ៍ដាំស្រូវ.និងរនាស់សម្រាប់វាយពង្រាបដី។ដែលជាប្រភេទឧបករណ៍ពាក់កណ្ដាលស្វ័យប្រវត្តិជូនដល់កសិករជាសមាជិកសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍និងសហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍ ។ លោកស្រីជូមេត្តាប្រធានសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍បានឡើងបង្ហាញពីបទពិសោធន៍កន្លងមកតាមរយៈការប្រើប្រាស់ឧបករណ៍ទាំង ៣ប្រភេទនេះ ទៅលើការដាំដុះដំណាំស្រូវ គឺទទួលបានលទ្ធផលល្អ ជាងពេលដែលគាត់មិនទាន់ប្រើឧបករណ៍ទាំងនេះ។ដូចជា:ចំណេញពេលវេលា.ប្រើប្រាស់កម្លាំងពលកម្មតិច.ដីធូរស្រូវលូតលាស់លឿន.គ្មានស្មៅចង្រៃ.ទិន្នផលកើនជាងឆ្នាំមុន..។ល។ ឧបករណ៍កសិកម្មទាំងបីប្រភេទនេះគឺជាការផ្ដល់ជូនពីអង្គការdpa។ដែលចូលរួមសម្របសម្រួលដោយលោកហាត់រ៉ាម៉ូបុគ្គលិករបស់អង្គការdpaនិងលោកប៉ែនពេជ្រពណ្ណារាយប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ៕
ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា
ខេត្តសៀមរាប ៖ នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។ លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំង ប្រកបរបរជិត៣ឆ្នាំមកហើយបានលើកឡើងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺជាការស្ម័គ្រចិត្តដោយមានការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា ដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីដែលល្អប្រសើរជាងមុន ហើយគាត់សប្បាយចិត្តនឹងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងអភិវឌ្ឍន៍តាមតម្រូវការទេសចរណ៍ ដើម្បីបម្រើជាសាធារណៈ និងជាឱកាសផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក ដែលនាំមកនូវផលចំណេញវិជ្ជមានមិនចេះរីងស្ងួតទៅអនាគត។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះមានសំណង់ភោជនីយដ្ឋានចំនួនប្រាំខ្នងហើយដែលបានរុះរើដោយស្ម័គ្រចិត្ត គឺភោជនីយដ្ឋាន chez sophea ៣ខ្នង និងផ្ទះបាយតានីខ្មែរ២ខ្នង។ ទន្ទឹមនោះលោកក៏បានថ្លែងអំណរគុណចំពោះលោក ជ្រុន គឹមសេង ដែលបានស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២ ដើម្បីកែប្រែបរិវេណមុខប្រាសាទអង្គរវត្តផ្នែកខាងលិចឱ្យមានព្រៃឈើ សួនច្បារ កន្លែងលំហែកាយ កន្លែងផ្តល់សេវាកម្ម និងជាកន្លែងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារអន្តរជាតិប្រកបដោយគុណភាព។ នៅចុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការសាងសង់អគារ និងរៀបចំហេដ្ឋារចនាសម្ពន្ធមួយផ្នែកសម្រាប់ឱ្យអាជីវករលក់ដូរដែលផ្លាស់ប្តូរពីទីតាំងមុខប្រាសាទអង្គរវត្ត ឱ្យចូលមកទីតាំងថ្មីដោយឥតបង់ថ្លៃ។ ដំណាក់កាលបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងស្វែងរកដំណោះស្រាយល្អៗដល់អាជីវករ អនុវត្តគម្រោងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់ផ្សេងៗ […]
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩ ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ឲ្យសោះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ឲ្យសោះ។ សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។ សម្តេចបន្តថា មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហើយស្លាប់ជាង៣០ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។ សម្តេចបន្តទៀតថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។ សូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នា ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕
អគ្គិភ័យឆេះហាងលក់កុំព្យូទ័ររបស់ជនជាតិចិនមួយកន្លែងយីហោ «កុំព្យូទ័រខឹហ្វា» ខូចខាតសម្ភារៈជាច្រើន
ខេត្តព្រះសីហនុ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងបណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន ក្នុងនោះមានកុំព្យូរទ័រជាង២០០គ្រឿង ម៉ាស៊ិនព្រីនជាង៦០គ្រឿង ម៉ូតូកង់បីមួយគ្រឿង និងសម្ភារៈមួយចំនួនទៀតត្រូវដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចហាងលក់កុំព្យូទ័ររបស់ជនជាតិចិនមួយកន្លែងយីហោ កំព្យូទ័រខឹហ្វា តាមបណ្ដោយផ្លូវ ឯករាជ្យស្ថិតក្នុងភូមិ០២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ។ នៅក្នុងហេតុការណ៍នោះក៏ឃើញវត្តមានលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់នៅក្នុងហេតុការណ៍អគ្គិភ័យនោះផងដែរ។ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងផ្សារដែកក្បែរផ្ទះកើតហេតុខាងលើ ក្រោយមកក៏ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធូរសន្ធៅរតែម្តង។ លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងទទួលផែនបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងយុទ្ធនាការពន្លត់អគ្គិភ័យខាងលើមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០២គ្រឿង សរុបប្រើប្រាស់ទឹកអស់ចំនួន០៩គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយនៅវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០៕