ភ្នំពេញៈសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ,កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀនជាង៤០គីឡូក្រាម។ករណីចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចបន្ទប់មួយកន្លែងស្ថិតនៅក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ ។ មន្ត្រីនគរបាលបានឱ្យដឹងថាៈជនសង្ស័យឈ្មោះប៉ាន់ប៉េរ៉ាអាយុប្រហែល៤០ឆ្នាំ។បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យបានភ្លាម កម្លាំងនគរបាលចម្រុះ បានឆែកឆេរបន្ទប់ជួល ដែលជនសង្ស័យស្នាក់នៅ នេះតាមដីកាបង្គាប់ ចេញដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។ មន្ត្រីដដែលបានបន្តថាៈកម្លាំងបានរកឃើញវត្ថុតាងជាច្រើន រួមមាន វត្ថុច្រកក្នុងកញ្ចប់តែសញ្ញាលេខ៨៨៨ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៣៧ ដុំ។វត្ថុតាងច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន១០ដុំ។ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៨ថង់សរុបជាង៤០គីឡូក្រាម,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង,ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទីករំលែកគ្រឿងញៀន១គ្រឿង
ព័ត៌មានសន្តិសុខសង្គម
ជើងខ្លាំងឈ្មោះធី ជាអ្នកណា?ហ៊ានបើកទីតាំងល្បែងស៊ីសងផ្គើនបញ្ជារបស់លោកឃួងស្រេង
ភ្នំពេញ៖បទបញ្ជារបស់អភិបាលរាជធានី ភ្នំពេញថ្មីប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ខណ្ឌហាក់សាបដូចទឹកទន្លេខណៈដែលទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងនៅក្នុងបុរីសេរ៉ែនវីឡាច្រកចូលទល់មុខសាកលវិទ្យាល័យកម្ពុជាជាប់នឹងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ចូលទៅត្រង់បត់ឆ្វេងមានបារ៉ាស់យាមរួចចូលទៅត្រង់ដល់ផ្លូវទាល់គឺផ្ទះខាងស្តាំដៃដែលមានម្ចាស់ទីតាំងឈ្មោះធីដែលស្ថិតក្នុងអាចក្រខណ្ឌសែនសុខរាជធានីភ្នំពេញបើកយ៉ាងរលូនមិនខ្លាចញញើតសង្ស័យ តែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយលោកអភិបាលនិងលោកអធិការខណ្ឌសែនសុខហើយមើលទៅ ។ ជាក់ស្ដែងទីតាំងល្បែងស៊ីសងខុសច្បាបជល់មាន់អាប៉ោងដ៏ធំមួយកន្លែងកំពុងទទួលស្វាគមន៍ក្រុមក្មេងទំនើងញៀនល្បែងចូលលេងជាហូរហែរដែលមានទីតាំងខាងលើនេះ។បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងបនល្បែងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអានាធិបតេយ្យតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ! ។សូមជម្រាបថាលោកឃួង ស្រេងបានប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩នេះថា«ខ្ញុំបានដាក់ផែនការនេះឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវហើយឈានទៅដល់ការបង្ក្រាបល្បែងក្នុងរាជធានីភ្នំពេញតែម្ដងពីព្រោះវាដូចជាគគ្រឹកគគ្រេងពេកហើយខ្ញុំនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»។កន្លងមកសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលនិងលោកអធិការខណ្ឌទាំង១២ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ។បើយោងតាម ហ្វេសប៊ុក របស់ឧត្តមសេនីយ៍ឯកស ថេតបានសសេរបង្ហោះកាលពីកន្លងទៅថា«ខ្ញុំបាទ ស ថេតជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញបានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ។ ប៉ុន្តែកើតឡើងវិញជារឿយៗ។ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ?បើកើតទៀតតើនរណាជាអនុញ្ញាតអោយបើកវិញ?ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!»៕
មិនបង្រាបទេ ទោះមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រឿងឆ្នោត ឡូតូ ភ្នាល់ភ្នាល់បាល់ភ្នាល់អនឡាញ…
ភ្នំពេញ: អាជីវកម្មអនឡាញខុសច្បាប់១កន្លែង ជ្រកក្រោមស្លាកអ៊ិនអើណេតកាហ្វេ (និយ័តករទូរគមនាគមន៍កម្ពុជា) និង មានអាជ្ញាប័ណ្ណ១ទៀតចេញដោយមន្ទីព័ត៌មានរាធានីភ្នំពេញ បើកលេងចំហរ ជាសារធារណៈ ដោយគ្មានការបង្រ្កាបពីអាជ្ញាធរមូលដ្ឋានឡើយ។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បានដាក់បទបញ្ជា ឲ្យបិទល្បែងកាស៊ីណូឆ្នោត ឡូតូ ភ្នាល់បាល់ភ្នាល់អនឡាញ និងនិងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។ ដោយឡែកប៉ុន្តែម្ចាស់អាជីវកម្មឈ្មោះ កយ សុភ័ក្រ្ត ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ២៨E0 ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកលេងដោយសេរី ដោយសំអាងលើអាជ្ញាប័ណ្ណដែលចេញដោយក្រសួងម្តង២ រួមមាន និយ័តករទូរគមនាគមន៍កម្ពុជា និង មានអាជ្ញាប័ណ្ណ១ទៀតចេញដោយមន្ទីព័ត៌មានរាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនសារធារណជនជ្រាបថា ក្រសួងទាំំង២នេះ ចេញអាជ្ញាប័ណ្ណសំរាប់តែប្រកបអាជីវកម្មស្របច្បាប់នោះទេ រឿងខុសច្បាប់ខាងក្រសួង មិនទទួលស្គាល់ឡើយ។ ប៉ុន្តែទីតាំង១កន្លែងនេះឆ្លៀតឱកាសលេងល្បែងភ្នាល់តាមអនឡាញទៅវិញ ដូចពាក្យចាស់ពោលថា ត្រីងៀតឆ្លៀតពង មន្ត្រីមូលដ្ឋានជាទីងមោង។
សមត្ថកិច្ចចាប់ជនសង្ស័យចែកចាយ គ្រឿងញៀន០២នាក់ដកហូតថ្នាំញៀន០៧កញ្ចប់តូច និងម៉ូតូ០៣គ្រឿង
ភ្នំពេញៈ នៅថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរង និងជាស្នងការនរគបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវបេតុង(R6) ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ឆន សុពយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច។ ២-ឈ្មោះ សាន្ត ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ […]
សង្វៀនមាន់១កន្លែងត្រូវសមត្ថកិច្ចបង្ក្រាបរឹបអូសម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួន
ពោធិ៍សាត់៖សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យរួមជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុងបានចុះបង្ក្រាបល្បែងស៊ីសងប្រជល់មាន់មួយកន្លែងនិងបានរឹបអូសម៉ូតូ៦គ្រឿងនិងវត្ថុតាងជាច្រើន។ ការបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងភ្នាល់ដាក់លុយនេះបានធ្វើឡើងនៅភូមិកវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលដែលស្ថិតនៅក្នុងការបង្ក្រាបបានឱ្យដឹងថាៈជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមានៈមាន់គកចំនួន៤ក្បាលរួមនិងសម្ភារសង្វៀនប្រជល់មាន់និងម៉ូតូចំនួន៦គ្រឿង។ដោយឡែកក្រុមអ្នកញៀននិងល្បែងប្រជល់មាន់នៅពេលសមត្ថកិច្ចទៅដល់ពួគគេបានរត់គេចបាត់អស់៕
ស្លាប់២នាក់ និង៥នាក់ទៀតរងរបួសស្រាលក្នុងករណីក្រឡាប់រថយន្តនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។ លោកវរសេនីយ៍ទោ រិទ្ធ សួណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់កន្លែងកើតហេតុរថយន្តខាងលើបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ លោកអធិការស្រុកត្បែងមានជ័យបានបញ្ជាក់បន្ថែមថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕
រថយន្តឆ្លាមវះគូទរបស់ឈ្មួញឈើអស់ល័ក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច
ខេត្តមណ្ឌលគិរី ៖ រថយន្តឆ្លាមដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បាន ខណៈកំពុងធ្វើសកម្មភាពដឹកឈើចេញមកពីក្នុងព្រៃ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈដែលការស្ទាក់ចាប់នេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ។ តាមប្រភពព័ត៌មានដែលទទួលបានឲ្យដឹងថា រថយន្តខាងលើធ្វើសកម្មភាពដឹកឈើឡើងដល់ផ្លូវជាតិ៧៦ ក៏មានស្នាក់ការបរិស្ថាន (ផ្ទះតាសែន) រថយន្តបានបន្តឆ្លងកាត់តាមមុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា បោះពួយលឿន។ លុះមកដល់ជិតទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បានតែម្ដង។ ប្រភពបានបញ្ជាក់ថា តៃកុងឡានរងរបួស ខណៈបើកបំបុកឡានសមត្ថកិច្ច គេស្គាល់ឈ្មោះថា (អាលាប) ក្រុមនេះមានឡានដឹកឈើជាច្រើន ពួកគាត់ត្រូវបានគេស្គាល់មានឈ្មោះ (អាមុន្នី) និងឈ្មោះ អាស៊ាន។ ប្រភពបន្ថែមទៀតថា តៃកុងឡានដឹកឈើទាំងនោះភាគច្រើនសុទ្ធសឹងតែប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕
តុលាការចោទស្ដ្រីដែលយកកាំបិតវះមុខក្មេងតូចពីបទធ្វើទារុណកម្មនិងអំពើឃោរឃៅ
ភ្នំពេញ៖ស្ដ្រីម្នាក់ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទធ្វើទារុណកម្មនិងអំពើឃោរឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ យោងតាមមាត្រា២១១ នៃក្រមព្រហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដួចការចោទប្រកាន់នេះមែន។ស្ត្រីរូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់។ ស្ត្រីរូបនេះបានត្រូវកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹង ក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុស បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះ មិនបានសម្រេចទេ ដោយសារតែនាង ស្រែកយំខ្លាំងៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ស្ត្រីដៃដល់បានយក កាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលមកកដល់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ក្រោយពេលចាប់ខ្លួនស្ត្រីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីរងគ្រោះធ្វើឱ្យកូនគាត់ចេញឈាម។ត្រូវដឹងថា កូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឱ្យក្មេងស្រីនេះ ចេញឈាមវិញដូចជាកូនគាត់វិញប៉ុណ្ណោះ។ […]
សមត្ថកិច្ចចាប់បានប្តីនិងប្រពន្ធដែលដាក់អន្ទាក់ឆក់ចាប់សត្វក្នុងព្រៃសហគមន៍
ឧត្តរមានជ័យ៖កាលពីល្ងាចថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០កម្លាំងការពារព្រៃឈើសហគមន៍សង្ឃរុក្ខវ័ននៅខេត្តឧត្តរមានជ័យចុះល្បាតពួនលាក់ខ្លួនឃាត់ជនសង្ស័យពីរនាក់ប្តីប្រពន្ធ។ ទាំងពីរនាក់នេះជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មបានប្រើប្រាស់ឧបករណ៍ដាក់អន្ទាក់ឆក់ចាប់សត្វព្រៃក្នុងដែនព្រៃឈើសហគមន៍ប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធី។ ព្រះសង្ឃប៊ុនសាលួតប្រធានសហគមន៍សង្ឃរុក្ខវន័មានសង្ឃដីកាថា៖កម្លាំងព្រះសង្ឃនិងកងកម្លាំងយោធាសឹករងខេត្តឧត្តរមានជ័យ បានចុះល្បាតពួនលាក់ខ្លួន ឃាត់ជនសង្ស័យពីរនាក់ប្ដីប្រពន្ធ ឈ្មោះ អ៊ុច រីន អាយុ៣១ឆ្នាំនិងប្រពន្ធ ឈ្មោះសុខ ផល អាយុ៣៨ឆ្នាំរស់នៅភូមិសុពណ៌ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សត្ថកិច្ចដកហូតបាននៅឧបករណ៍អន្ទាក់ឆក់ចាប់សត្វព្រៃអាគុយចំនួន២ធុង,អាំងម៉ូទ័រឆក់ចំនួន១គ្រឿង,ខ្សែលួសប្រវែងចំនួន១.០០០ម៉ែត្រនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យប្តីប្រពន្ធនេះបាននាំខ្លួនប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យចាត់វិធានការតាមនីតិវិធី។ ព្រះអង្កមានសង្ឃដីកាបញ្ជាក់ថាជនសង្ស័យនេះជាមុខសញ្ញាចាស់បានប្រព្រឹត្តដាក់អន្ទាក់ឆក់ចាប់សត្វព្រៃក្នុងតំបន់ព្រៃសហគមន៍មួយនេះ។សត្វជាច្រើនប្រភេទត្រូវកម្លាំងការពារសហគមន៍ដើរល្បាតប្រទះឃើញស្លាប់ដោយស្នាដៃជនសង្ស័យនេះ៕
យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបុករថយន្តស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
ភ្នំពេញ:បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកំពុងបត់ចូលច្រកព្រលានយន្តហោះពោធិ៍ចិនតុងបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ហេតុការណ៍បានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចស្តុបព្រលានយន្តហោះពោធិ៍ចិនតុងក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០២០។ សពរងគ្រោះមានឈ្មោះប៊ុនសម្បត្តិភេទប្រុសអាយុ២៧ឆ្នាំ។មានស្រុកកំណើតនៅភូមិសុក្រំឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។អ្នករងរបួសធ្ងន់មានឈ្មោះ ឆិប រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សរស់នៅភូមិឃុំជាមួយជនដែលស្លាប់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕