ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​។ ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់មតិណែនាំល្អៗជាច្រើនដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ​ ណែនាំអប់រំឲ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ​ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ​ ដើម្បីឲ្យអណាព្យាបាលធ្វើការណែនាំអប់រំកូនៗឲ្យបានល្អ​ និងគោរពច្បាប់​ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ​ និងពាក្យសម្តីឲ្យបានសមរម្យ​ ហើយមិនត្រូវអនុវត្តលើសពីការណែនាំឡើយ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ចំនួនអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវធ្វើការណែនាំអប់រំ ធ្វើការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលើសរយៈពេល៣ថ្ងៃឡើយ។ សូមបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ​ និងឃាត់ដើម្បីធ្វើការផាកពិន័យ​ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាន​នេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន​ ដើម្បីប្រើប្រាស់ម៉ាស៊ីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ​៕

ព័ត៌មានជាតិ

ឯកឧត្ដម ម៉ែន វិបុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្ត

ខេត្តស្វាយរៀង ៖​ ព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយៈពេលកន្លងមកក្នុងកំឡុងឆ្នាំ២០២០ បើទោះជាមានបញ្ហាប្រឈមនានាបានកើតឡើងជាពិសេសបញ្ហាជកូវីដ-១៩ បញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង […]

ព័ត៌មានជាតិ

ប្រតីភូក្រសួងកសិកម្មបាន​អញ្ជើញមកពិនិត្យក​សិដ្ឋានចិញ្ចឹមត្រីស្ថិត​នៅភូមិស​ង្កើប

នៅព្រឹកថ្ងៃសៅរ៍១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករាឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ លោក ភិរម្យ (លេខទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក ឯកឧត្ដមរដ្ឋមន្រ្តី […]

ព័ត៌មានជាតិ

ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ

ព្រះសីហនុ៖នៅយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រវាងអ្នកជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩៤/១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកសុយហ្ស៊ុយគីនិចពណ៌ក្រហមគ្មានផ្លាកលេខមានទិសដៅចេញពីខេត្តព្រះសីហនុ។អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃចូលរថយន្តដឹកកុងតឺន័រម៉ាកហីយ៉ានពាក់ផ្លាកលេខព្រះសីហនុ3A6610ទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមិនស្គាល់អត្តសញ្គាណនៅឡើយទេខណៈកម្លាំងកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកអ្នកបើកបររថយន្តក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ព័ត៌មានជាតិ

ព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ

ព្រះវិហារ៖នាយឧត្តមសេនីយ៍មាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ”ត្រូវថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែងដើម្បីវិស័យពុទ្ធចក្រនិងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត”។ ថ្លែងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ក្នុងវត្តពោធិសិលារាមហៅវត្តគីឡូលេខ៨ស្ថិតក្នុងភូមិមហាផសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកទេសរដ្ឋមន្ត្រីមាសសុភាក៏បានសម្តែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩រហូតមកដល់ថ្ងៃនេះមិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។ ក្នុងនោះក៏បានប្រគេនបច្ច័យចំនួន៤លានរៀលសម្រាប់ចូលរួមសាងសង់សាលាឆាន់និងបានចែកក្រណាត់សព្រមទាំងថវិកា២ម៉ឺនរៀលដល់លោកយាយលោកតាផងដែរ៕   

ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវម៉ូទ័រម៉ាស៊ីនទាញចូលកកៀបស្លាប់ក្នុងរោងចក្រកិនកៅស៊ូ

ក្រចេះ៖ស្រ្តីម្នាក់ធ្វើការនៅរោងចក្រកិនកៅស៊ូមួយបានលូកដៃបិទទឹកម៉ាស៊ីនត្រូវម៉ូទ័រទាញចូលកិនស្លាប់។ទីកន្លែងកើតហេតុនៅរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះស្ថិតក្នុងភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖សពស្រ្តីរងគ្រោះឈ្មោះម៉ាក់សុផសអាយុ៥០ឆ្នាំជាកម្មការិនីរោងចក្រក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះ។មន្ត្រីដដែលបានបន្តថា៖មូលហេតុជនរងគ្រោះលូកដៃចូលបិទទឹកម៉ាស៊ីនហើយត្រូវបានរុំកន្សែងជាប់និងកអូសចូលម៉ាស៊ីនបណ្តាលឱ្យម៉ូទ័រទាញដៃស្តាំជនរងគ្រោះចូលកៀបនិងមីញ៉ុងម៉ាស៊ីនរហូតស្លាប់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងដោយបានបញ្ជាក់ថា៖ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារករណីឧបទ្ទវហេតុកៀបនិងមីញ៉ុងម៉ាស៊ីនមែន៕

ព័ត៌មានជាតិ

រកឃើញភាពមិនប្រក្រតីខ្លះនៅដេប៉ូចែកចាយប្រេងឥន្ធនៈ៦ទីតាំងក្នុងខេត្តកណ្តាល

កណ្តាល៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)(CCF)ខេត្តកណ្តាលសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈចំនួន៦ទីតាំងនៅក្នុងខេត្តកណ្តាល។ ក្នុងការត្រួតពិនិត្យនេះមន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតាននៃប្រេងសាំង,សេតាននៃប្រេងម៉ាស៊ូ្សតនិងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយទាំង៦។ លទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញស្ថានីយចែកចាយប្រេងឥន្ធនៈស្ថានីយចំនួន៤ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាពនិងបរិមាណ។ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។ ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព។នេះជាការរកឃើញលើកទី១។មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយដេប៉ូធ្វើកិច្ចសន្យាកែតម្រូវ។បើមន្រ្តីសាខាក.ប.ប.ខេត្តកណ្តាលរកឃើញកំហុសលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕    

ព័ត៌មានជាតិ

អាជ្ញាធរចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើ

ព្រះវិហារ៖ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បានចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើដឹកនាំដោយលោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារនិងនាយសង្កាត់ស្រយ៉ង់,អាជ្ញាធរភូមិ,ឃុំនិងម្ចាស់ដី។ លោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារបានឱ្យដឹងថា៖អាជ្ញាធរបានចុះទៅដល់ទីតាំងដីដែលគេចោទថាម្ចាស់ដីឈ្មោះឈួនសារីមានទីលំនៅភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនខេត្តព្រះវិហារចោទថាពួកគាត់កាប់រុករានគម្របព្រៃឈើមួយកន្លែងប្រមាណជាង៧ហិកតាស្ថិតក្នុងចំណុចស្រែច្រកភូមិសាស្រ្តភូមិក្តាក់ឃុំត្បែង២ស្រុកគូលែន។ ឈ្មោះឃួនសារីម្ចាស់ដីខាងលើបានបញ្ជាក់ប្រាប់ជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ដីនេះពួកគាត់បានកាន់កាបតាំងពីរឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ននេះដីដែលបានធ្វើស្រែនិងមានកញ្រាំងដុះនៅពេញស្រែ។ចំពោះម្ចាស់គ្រឿងចក្រដែលចូលទៅឈូសឆាយដីនេះមានឈ្មោះព្រៃមាននៅបច្ចុប្បន្នរស់នៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ឈូសឆាយតាំងពីខែ១២ឆ្នាំ២០២០កន្លងមកមិនមែនឈូសឆាយខែ មករាឆ្នាំ២០២១នេះ។ លោកវង្សពិសិតនាយផ្នែកក្រុងព្រះវិហារបានបញ្ជាក់ថាពេលត្រឡប់ទៅវិញលោកនិងធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំឱ្យដឹងថាដីនេះជាដីស្រែពិតតែរឿងយ៉ាងណានោះទុកឱ្យថ្នាក់ដឹកនាំសម្រេច៕

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ម្រេចតែងតាំងរដ្ឋមន្រ្តី២រូបជាអនុប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងឯកឧត្តម អ៊ុក រ៉ាប៊ុន និងឯកឧត្តម លឹម គានហោ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ស្ថាបនាផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប៕

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្ម ការទី៧នៃរដ្ឋសភាអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលា ប៊ែលធីអន្តរជាតិ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សាលាប៊ែលធី អន្តរជាតិមានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រួមជាមួយវត្តមានឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង)។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលនានានៃសាលា ប៊ែលធី អន្តរជាតិ ជូនដល់ប្រតិភូគណៈកម្មការ ជាពិសេសការរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដោយអនុវត្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និងបានបង្កើតកម្មវិធី Mobile App ឈ្មោះ “BELTEI International School” ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស […]