ព័ត៌មានជាតិ

វឌ្ឍនភាពលើ​ការ​ងា​រផ្សព្វផ្សាយកសិ​ក​​ម្មក្រោម​កិច្ចស​​ហ​ប្រ​តិ​បត្តិការរ​វា​ងក្រ​សួង​​ជាមួយសាធា​រ​ណៈ​រ​ដ្ឋកូរ៉េ

1. កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ លើការងារផ្សព្វផ្សាយបានចុះកិច្ចព្រមព្រៀងលើកំណត់ត្រា ពិភាក្សា (Record of Discussion) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ លើការអនុវត្តគម្រោងស្តីពី “ការគាំទ្រ ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅកម្ពុជា”(Support on Construction of Agriculture Technology Training Center in Cambodia)។ គម្រោងនេះទទួលបានជំនួយទឹកប្រាក់សរុបចំនួន៣ ៥០០ ០០០USD (បីលានប្រាំសែនដុល្លាអាមេរិក) មានរយៈពេល ៦០ខែ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ គម្រោងនេះអនុវត្ត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ គោលបំណង របស់គម្រោងគឺ៖  បណ្តុះបណ្តាលអ្នកឯកទេសកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសម្ភារបរិក្ខារប្រើប្រាស់ជំនួយក្នុងការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងផ្តល់ឱកាសការងារដល់អ្នកឯកទេសកសិកម្ម  បង្កើនសមត្ថភាពកសិករក្នុងតំបន់តាមរយៈការផ្ទេរបច្ចេកវិទ្យាថ្មីៗ  បង្កើនប្រាក់ចំណូលកសិករតាមរយៈការលើកកម្ពស់ផលិតភាព និងគុណភាពផលិតផលកសិកម្ម។ សកម្មភាពសំខាន់ៗ របស់គម្រោងមាន៖ […]

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តគីរីភ្នំបាក់

ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និង លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត បានអញ្ជើញនាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តគីរីភ្នំបាក់ ក្នុងសង្កាត់ទឹកថ្លា ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តមប្រធានសាខា បានមានប្រសាសន៍អំពាវនាវដល់ព្រះចៅអធិការវត្តគ្រប់វត្តទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងវិន័យឱ្យបានតឹងរឹង ជាពិសេសការចេញ-ចូលរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ដែលមកធ្វើបុណ្យ ឬ មកលេងកំសាន្តនៅក្នុងវត្ត ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងវត្តអារាម និងក្នុងសហគមន៍ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ

នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ លេខ ទូរសព្ទទំនាក់ទំនង ០៩៧ ៣១៧ ៨០៣០ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សុខ ហៃ បានជម្រាបជូន​ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា រូបលោកបានប្រកាន់យករបរចិញ្ចឹត្រីនេះបានជាង ៣ឆ្នាំ មកហើយដោយមានស្រះធំៗ ចំនួន ២ស្រះ។ ក្នុងស្រះនិមួយៗ គាត់បានដាក់ចិញ្ចឹមកូនត្រីប្រាចំនួនប្រមាណជា ១០០ពាន់ ទៅ ១៣០ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត។ លោកបន្ថែមថាក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ទៅ ៨០តោនក្នុង ១ស្រះ។ អ្វីដែលជាវិជ្ជមាននោះគឺ ក្នុងពេលបច្ចុប្បន្ននេះ លោកបានបញ្ជាក់បន្ថែមថា កសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ គឺមានទទួលបានការបញ្ជាទិញជាប្រចាំជាង ១-២តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ ៥ ០០០រៀល/គីឡូក្រាមលក់ក្នុងខេត្ត និងចន្លុះពី ៤ ៥០០-៥ ០០០រៀល/គីឡូក្រាមលក់ក្រៅខេត្ត។ ហើយដោយមានការថែទាំ ផ្តល់ចំណី និងការណែនាំផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ លោករំពឹងថានឹងប្រមូលផលបានច្រេីនជាងការរំពឹងទុក។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងលើកទឹកចិត្តចំពោះការព្យាយាម និងខិតខំប្រឹងប្រែងរបស់លោក សុខ ហៃ […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online (Google Meet)

នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។ ក្នុងកិច្ចប្រជុំនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយនូវវិធានការនៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង និងក្រើនរំលឹកដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រម ទាំងបានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារស្នូលរបស់កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅដល់ការ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីវេង​សាខុនបានអញ្ជើ​ញចុះពិ​និត្យវឌ្ឍន​​ភាពរបស់ស្ថានី​យ​ដាំឈើ​ម្សៅក្រដា​សហ៊ុន​សែន

នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាប្រធានរដ្ឋបាលព្រៃឈើឯកឧត្ត​មប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាប្រធានរដ្ឋបាលជលផលនិងសហការីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាសហ៊ុនសែនមានដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។តាមការបញ្ជាក់របស់ឯកឧត្តមកែវអូម៉ាលីស្សប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែនមានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧ ០០០ដើម និងប្រេងខ្យល់ ពូជG9 បានចំនួន ២ ៥០០ដើម ដែលដើមពូជមេទាំងនោះអាចផ្តល់ត្រួយសម្រាប់កាត់បណ្តុះ ឬផលិតកូនបានប្រមាណជា ៧៦០ ០០០ដើម/ឆ្នាំ។ ឯកឧត្តមប្រតិភូបន្ថែមថា សម្រាប់ថ្ងៃអនាគតផែនការរបស់រដ្ឋបាលព្រៃឈើ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសាខុននិងសហការីបានឈានចូលពិនិត្យការងា​រ​ដាំដុះបន្លែសុវត្ថិ​ភាព​របស់សហគមន៍​ក​សិកម្មទឹកហូត​មានជ័យក្តីស​ង្ឃឹម

ចេញពីស្ថានីយដាំឈើម្សៅក្រដាសហ៊ុនសែនមានកឯកឧត្តមរដ្ឋមន្ត្រីនិងសហការីបានឈានចូលពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សហគមន៍នេះបានចុះបញ្ជីស្របច្បាប់នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ ដែលមានសមាជិកចាប់ផ្តើមដំបូងតែ ៣៦នាក់ ស្រី្ត ២៩នាក់ ដោយមានការសម្របសម្រួលបង្កើត និងគាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មសហគមន៍ដោយចំនួន ៦៦ហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៣,៣លានរៀលតែប៉ុណ្ណោះ។ គួរជាទីមោទនៈបច្ចុប្បន្ននេះ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម បានពង្រីកសមាជិករបស់ខ្លួនដល់ចំនួន ១៤០គ្រួសារ និងមានទុនជាទឹកប្រាក់សរុបចំនួន ៧៦,៣លានរៀលសម្រាប់ប្រតិបត្តិការអាជីវកម្មសហគមន៍លើផ្ទៃដីសរុប ៨៦ហិកតា។ អាជីវកម្មសំខាន់ៗរបស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្មដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជាខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែប។តាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ដែលជាបច្ចេកទេសកសិកម្មថ្មីគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគន៍ និងអ្នកប្រមូលទិញ បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិត […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ១១ ទូទាំងខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ សំរាប់បំរើការងារ និងជួយដោះស្រាយជីវភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តខណ:ដែលខេត្តកណ្តាលចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវិដ-១៩ ទូទាំងខេត្ត។ ឆ្លៀតឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានប្រគល់អំណោយ ជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ១១ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហា និងជួយសម្រួលការខ្វះខាតរបស់រដ្ឋបាលក្រុង ស្រុក រួមទាំងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩ បានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។ សូមបញ្ជាក់ថា អំណោយដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន […]

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំកងកម្លាំងចម្រុះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។   ឯកឧត្តមអភិបាលខេត្តបន្តថា អាជ្ញាធរស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកលើកដែក និងក្រុង-ស្រុកដទៃទៀត ដែលមានភូមិសាស្ត្រក្នុងខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ ទន្ទឹមនឹងនោះអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន […]

ព័ត៌មានជាតិ

​គ្រាប់ស្វាយចន្ទីចំនួនជាង៧តោនរបស់កម្ពុ​ជាបាននិង​កំ​ពុងបង្ហាញខ្លួន​លើទីផ្សារប្រទេ​សជប៉ុន​ហើយ

ក្រោយពីបានចំណាយពេលវេលាមួយខែក្នុងការដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសជប៉ុនរួចមក នៅដើមសប្តាហ៍នេះគ្រាប់ស្វាយចន្ទីចំនួនជាង៧តោនរបស់កម្ពុជាបាននិងកំពុងបង្ហាញខ្លួនយ៉ាងសង្ហានៅលើទីផ្សារប្រទេសជប៉ុនហើយ ។

ព័ត៌មានជាតិ

​កម្មវិធីជំរុញផលិត​ក​ម្មស្រូវនិងនាំ​ចេញអង្ករ

គម្រោងកម្មវិធីទី៥៖មានឈ្មោះថា”កម្មវិធីជំរុញផលិតកម្មស្រូវនិងនាំចេញអង្ករ (Climate-Resilient Rice Commercialization Sector Development Program – Rice-SDP) ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកអនុវត្ត ដោយរួមសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ក្រៅពីតួនាទីដ៏ចំបងក្នុងការជំរុញផលិតភាពផលិតកម្មកសិកម្មដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងក៏ត្រូវខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិត ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឲ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិក្នុងទិសដៅចំបងគឺបង្កើនបរិមាណ និងប្រភេទមុខដំណាំសម្រាប់ការនាំចេញ។ និយាយពីការនាំចេញ ផលិតផលដំណាំស្រូវបានចូលរួមចំណែកប្រមាណជា ៥០% នៃផលិត ផលកសិកម្ម ហើយប្រាកដណាស់ រាជរដ្ឋាភិបាលបានចាត់ទុកផលិតកម្មនេះថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទ:យ៉ាងមុតមាំថាចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ -អង្ករដ៏ធំមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមរយៈគោលនយោបាយស្រូវ-អង្ករ។ ដើម្បីសម្រេចគោលនយោបាយនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានលើកសំណើគម្រោងកម្មវិធីមួយឈ្មោះថា “កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP)។ តបតាមសំណើ កម្មវិធីនេះត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានរយ:ពេល ៨ឆ្នាំ (២០១៣-២០២១) ដោយបានទទួលជំនួយហិរញ្ញប្បទានពី ADB […]