ព័ត៌មានជាតិ

សេចក្តីប្រកាសព៌ត៌មាន របស់អង្គភាពស៊ីប៊ីអ៊ិន ធីវីអនឡាញ

ភ្នំពេញ: សូមជម្រាបជូនសាធារណជន និងមន្ត្រីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជ្រាបថា ឈ្មោះសៅ សុខសីហា លែងជាបុគ្គលិករបស់ អង្គភាពស៊ីប៊ីអិន ជាងកន្លះឆ្នាំហើយ។ បុគ្គលខាងលើនេះបាន ប្រព្រឹត្តផ្ទុយពីកិច្ចសន្យា និងបទបញ្ជាផ្ទៃក្នុង ដូចនេះ ចាងហ្វាង និងគណ:គ្រប់គ្រងផ្នែករដ្ឋបាល សំរេចបណ្តេញចេញ តាំងពីថ្ងៃទី ១១ វិច្ឆិកា ២០២០មកម្លេះ។ រាល់ទង្វើ និងសកម្មភាពផ្សេងៗរបស់ឈ្មោះ សុខសីហា មិនពាក់ពន្ធនឹងអង្គភាពទេ។ សូមមន្ត្រីមានសម្ថតកិច្ច ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើបុគ្គល សុខសីហា ហ៊ាន ប្រើប្រាស់ ឬនិយាយពាក់ព័ន្ធស៊ីប៊ីអ៊ិន។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថារកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង តែប្រជាពលរដ្ឋកុំឆោឡោបាត់បង់ម្ចាស់ការ និង បង្កើនការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំ ពិសេសបន្ទាន់មួយទាំងយប់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និង ប្រជាជនទូទាំងប្រទេស ក្រោយពេលរក ឃើញស្ត្រីម្នាក់ជាភរិយាអគ្គនាយកពន្ធនាគារមានជំងឺកូវីដ-១៩ ដែលជាការឆ្លងក្នុងសហគមន៍លើកដំបូងបំផុតនៅកម្ពុជា។ ក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ ក្នុងនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ហើយក្នុងចំណោមនោះ ក៏មានទាំងក្រុមគ្រួសារផងដែរ។ ចំពោះផ្សារអ៊ីអន១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការអធ្យាស្រ័យ ចំពោះការបិទផ្សារទំនើបនេះក្នុងមួយរយៈពេលខ្លី ដើម្បីត្រួតពិនិត្យអ្នកដែលមានការពាក់ព័ន្ធ។ ទោះបីយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការ គ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។

ព័ត៌មានជាតិ

យ៉ាងហោចណាស់មានអ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន៧៨នាក់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាមរបាយការណ៍ពីមន្ទីរសុខាភិបាលបានឲ្យដឹងថា មានអ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗ ចំនួន៧៨ នាក់ក្នុងខេត្តស្ទឹងត្រែង ត្រូវគេបញ្ជូនសំណាក ទៅពិនិត្យនៅមន្ទីរពេទ្យប៉ាស្ទ័រក្រុងភ្នំពេញ ខណៈនៅថ្ងៃទី៣០វិច្ឆិកានេះ មន្ទីរសុខាភិបាលនឹងយកសំណាកម្នាក់បន្ថែមទៀត ជាអ្នកបើកបររថយន្តរបស់ឯកឧត្តមតំណាងរាស្ត្រ។ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារប្រឆាំង និងជម្ងឺឆ្លងបានឲ្យដឹងថា សំណាកទាំង៧៨ នាក់នេះ បានយកចេញពី៣ទីតាំងផ្សេងគ្នា។ ក្នុងនោះ ដោយ១ទីតាំងនៅផ្ទះឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ចំនួន៤២នាក់ យកចេញពីផ្ទះឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ចំនួន៣៣នាក់ និងទីតាំងបន្ទាប់ទៀតមាន៣នាក់ ចេញពីមន្ទីរសុខាភិបាល។ សូមជម្រាបថា បន្ទាប់ពីមានករណីផ្ទុះរលកជំងឺកូវីដ-១៩ សាជាថ្មីឡើងវិញ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាជៀសវាង និងបង្ការកុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ផងដែរ៕

ព័ត៌មានជាតិ

ក្រសួងវប្បធម៌សម្រេចបិទ​រោងកុន​​ សារមន្ទីរ​​ និងរោងសម្តែងសិល្បៈទូទាំងប្រទេស​រយៈពេល២សប្តាហ៍

ភ្នំពេញ ៖ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ប្រកាសបិទរោងកុន​​ សារមន្ទីរ​​ និងរោងសម្តែងសិល្បៈទូទាំងប្រទេស​ ១៤ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃទី៣០​ វិច្ឆិកា​ ឆ្នាំ២០២០នេះតទៅ។​​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងលេខ​​ ១១៤​ ស.ជ.ណ៕

ព័ត៌មានជាតិ

គ.ជ.ប នឹងសាកល្បង ការបោះឆ្នោតតាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹង រៀបចំការបោះឆ្នោតសាកល្បង តាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១ ខាងមុខនេះ។ ​យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបប្រធានថ្មីនៃអង្គការ JICA លោកស្រី ហារូកូ កាម៉ី (Haruko Kamei) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ ទីស្តីការ គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានលើកឡើងថា គ.ជ.ប នឹងរៀបចំកា រ បោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ​ប្រធាន គ.ជ.ប ក៏បានស្នើសុំឱ្យមានកិច្ចសហការ ជាបន្តទៅទៀត ដោយស្នើសុំភាគី ជប៉ុន បន្តជួយសម្ភារ បរិក្ខារ ដែលរួមមានកុំព្យូទ័រយួរដៃ ២ពាន់គ្រឿង និង Power Bank ២ពាន់ គ្រឿង ដើម្បីបម្រើឱ្យការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០២១ រួមមាន៖ ការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតាមប្រព័ន្ធអនឡាញ (Online)។ ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online)។ […]

ព័ត៌មានជាតិ

ឯកឧត្តមស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន

ក្នុងឱកាសនោះ ក៏មានរៀបចំពិធីក្រុងពាលីតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីតាមជួយថែរក្សា ថ្នាក់ដឹកនាំមន្រ្តីរាជការនៃ មន្ទីររ៉ែ និងថាមពល ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន។ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់អគារមន្ទីររ៉ែ និងថាមពល ខេត្តថ្មីនេះ គឺជាសមិទ្ធផលថ្មីសន្លាង សម្រាប់មន្ទីររ៉ែ និងថាមពលខេត្ត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងវិស័យការងារទូទៅ នៅតាមអង្គភាពជំនាញ នៅបណ្តាខេត្ត នីមួយៗ​ ជាក់ស្តែងពេលនេះតាមរយៈក្រសួងរ៉ែ និងថាមពល និងដៃគួអភិវឌ្ឍន៍បានខិតខំរួមគ្នា ដើម្បីពង្រីកការងាររដ្ឋបាល នៃមន្ទីររ៉ែ និងថាមពលឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម បានជំរុញដល់មន្ត្រីជំនាញត្រូវសហការគ្នាជាមួយអ្នកម៉ៅការសាងសង់ និងជួយត្រួតពិនិត្យការសាងសង់ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឱ្យមានគុណភាពខ្ពស់ និងស្តង់់ដារ។ ជាពិសេស ឯកឧត្តមបានបានរំលឹកដល់មន្ត្រី ទាំងអស់ត្រូវខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ និងអត់ធ្មត់ ក្នុងការងារ និងចេះសហការសាមគ្គីគ្នាផ្ទៃក្នុង ឱ្យស្អិតល្មួតរវាងថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទ។ បើតាមលោក […]

ព័ត៌មានជាតិ

ក្នុងខណ្ឌជ្រោយចង្វា មួយកន្លែងបង្កប់ហ្គេមបាញ់ត្រី ចំនែកអភិបាលខណ្ឌអត់ដឹងអីសោះ!

ភ្នំពេញ ៖ ទីតាំងមួយកន្លែងបង្កប់ហ្គេមបាញ់ត្រី កំពុងបើកទទួលអតិថិជនទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ជាយូរណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ ។ ជាក់ស្ដែងទីតាំងបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់នោះគឺស្ថិតនៅក្នុង ពិភពតុត្តាថមខ្លាឃ្មុំ ជ្រោយចង្វា  រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។ យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។ យោងតាម លោក ឃួង ស្រេង បានសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីអោយអស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែល្បែងទាំងនេះ ធ្វើអោយក្មេងៗសិស្សានុសិស្សគេចសាលារៀន ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៩ ខណៈលោក និងលោកស្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា […]

ព័ត៌មានសន្តិសុខសង្គម

មិនបង្រាបទេ ទោះមានបទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ រឿងឆ្នោត​ ឡូ​តូ​ ភ្នាល់ភ្នាល់បាល់ភ្នាល់អនឡាញ…

ភ្នំពេញ: អាជីវកម្មអនឡាញខុសច្បាប់១កន្លែង ជ្រកក្រោមស្លាកអ៊ិនអើណេតកាហ្វេ (និយ័តករទូរគមនាគមន៍កម្ពុជា) និង មានអាជ្ញាប័ណ្ណ១ទៀតចេញដោយមន្ទីព័ត៌មានរាធានីភ្នំពេញ បើកលេងចំហរ ជាសារធារណៈ ដោយគ្មានការបង្រ្កាបពីអាជ្ញាធរមូលដ្ឋានឡើយ។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ បានដាក់បទបញ្ជា ឲ្យបិទល្បែងកាស៊ីណូឆ្នោត ឡូ​តូ​ ភ្នាល់​បាល់​ភ្នាល់​អន​ឡាញ​ និង​និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។ ដោយឡែកប៉ុន្តែម្ចាស់អាជីវកម្មឈ្មោះ កយ សុភ័ក្រ្ត ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ២៨E0 ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកលេងដោយសេរី ដោយសំអាងលើអាជ្ញាប័ណ្ណដែលចេញដោយក្រសួងម្តង២ រួមមាន និយ័តករទូរគមនាគមន៍កម្ពុជា និង មានអាជ្ញាប័ណ្ណ១ទៀតចេញដោយមន្ទីព័ត៌មានរាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនសារធារណជនជ្រាបថា ក្រសួងទាំំង២នេះ ចេញអាជ្ញាប័ណ្ណសំរាប់តែប្រកបអាជីវកម្មស្របច្បាប់នោះទេ រឿងខុសច្បាប់ខាងក្រសួង មិនទទួលស្គាល់ឡើយ។ ប៉ុន្តែទីតាំង១កន្លែងនេះឆ្លៀតឱកាសលេងល្បែងភ្នាល់តាមអនឡាញទៅវិញ ដូចពាក្យចាស់ពោលថា ត្រីងៀតឆ្លៀតពង មន្ត្រីមូលដ្ឋានជាទីងមោង។

ព័ត៌មានជាតិ

ទីតាំងឆ្នោតឡូតូ១កន្លែងនៅមុខសាលាសុវណ្ណភូមិបាក់ទូក បិទទ្វារលេងយ៉ាងគឃ្លើន មិនខ្លាចបទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ(ភាគ១)

ភ្នំពេញៈ បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានមានប្រសាសន៍ថា​ ឱ្យ​បង្ក្រាប​ការ​លេងល្បែង​កាស៊ីណូ​ឆ្នោត​ ឡូ​តូ​ ភ្នាល់​បាល់​ភ្នាល់​អន​ឡាញ​ និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​។ ដូច្នេះ អាជីវកម្មទាំងអស់ ត្រូវតែសុំច្បាប់អាជីកម្ម ដើម្បីបញ្ជាក់ថា អាជីវកម្មនោះ ពួកគាត់ប្រកបរបរត្រឹមត្រូវ។ យ៉ាងណាម៊ិញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន ស៊ីប៊ីអ៊ិន, ភីភីអ៊ិល សហការជាមួយ សមាគមសហព័ន្ធអ្នកសារព័ត៌មានអង្កេតការពិត បានចុះផ្តិតរូបភាពជាក់ស្តែង ស្តីពីឆ្នោតឡូតូ១កន្លែង ស្ថិតនៅលើផ្លូវ ១៦៤ទល់មុខ សាលារៀនសុវណ្ណភូមិ ហើយនៅក្បែរប៉ុស្តិ៍រដ្ឋបាលអូឬស្សី៣ បែរជាលោកមេប៉ុស្តិ៍ធ្វើមិនដឹងមិនលឺ ហាក់បីដូចអ្នកព័ត៌មានជាច្រើន លើកឡើងថា​មេប៉ុស្តិ៍រូបនេះ ត្រូវថ្នាំគេបាត់ហើយ។ សូមបញ្ជាក់ផងដែរថា នៅរសៀលម៉ោង១២កន្លះ ខាងក្រុមព័ត៌មានស៊ីប៊ីអ៊ិន, ភីភីអិល មិនទាន់ទាំងចេញផ្សាយព័ត៌មានផង ខាងម្ចាស់ឆ្នោត១កន្លែងនេះ បានធ្វើបាញ់រូបភាពអ្នកព័ត៌មាន ដោយបញ្ជាក់ថា ខាងក្រុមការងារ បានចុះទៅជម្រិតទារលុយ ហើយថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា គាត់មានខ្សែអាត់សំលេងជាភស្តុតាង ។ នៅក្នុងករណីនេះផងដែរ ខាងអង្គភាពស៊ីប៊ីអ៊ិនសូមជូនដំណឹង ដល់សាធារណជន និងអគ្គស្នងការនគរបាល រាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

ចៅហ្វាយស្រុកខ្សាច់កណ្តាលលោកប៊ុន ផេង ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំ ចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!

ដើមហេតុៈ ដំបូងឡើយ ម្ចាស់ដី ឈ្មោះ សុខ វណ្ណារ៉ា ទិញដីធ្វើស្រែយូហើយ បន្ទាប់មកឡានដឹកដីរបស់លោកលោក ថាវ ស្រៀង បានចាក់ដីធ្វើផ្លូវ រហូតដល់អាច៍ដីហូរចូល ស្រែគាត់ ប្រវែងជាង១ម៉ែត្រ ហើយគាត់ក៏សម្រេចចិត្តដាំបង្គោល នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ នៅពេលកំពុងធ្វើរបង ខាងលោក ថាវ ស្រៀង ចុះទៅហាមឃាត់ជាងធ្វើរបង ហើយបានតេហៅខាងឃុំ បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ ក៏ចុះទៅដែរ កំណត់យក៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនព្រម ព្រោះគាត់ថា ផ្លូវនេះប្រហែលជាង១២ម៉ែត្រ។ ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អង្គប្រជុំក្នុងសាលាឃុំ ដែលមាន ក្រុមប្រឹក្សាឃុំ៣នាក់ ស្មៀន១នាក់ លោកថាវ ស្រៀង(ម្ចាស់ក្រុមហ៊ុនជីក និងដឹកដី)១នាក់ លោក សុខ វណ្ណារ៉ា និងលោក សុខ សុវណ្ណ (ម្ចាស់ដីស្រែខាងជើងផ្លូវ កំពុងដាំរបង) លោក រុន […]